ការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតថយចុះជាង ៧,៧% ក្រោយមានច្បាប់សំណង់

វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ ២០១៩ មក។ ជាក់ស្ដែង ចំនួនការដ្ឋានសំណង់ដែលគ្មានលិខិតអនុញ្ញាតទូទាំងប្រទេសធ្លាក់ចុះជាង ៧,៧% ពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន។

ទិន្នន័យនេះត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំអនឡាញរវាង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា ក្រោយមានច្បាប់សំណង់ ប្រជាពលរដ្ឋបានមកសុំលិខិតអនុញ្ញាតសាងសង់ច្រើនជាងមុន។ ជាក់ស្តែង នៅឆ្នាំ២០១៩ មុនច្បាប់ស្តីពីសំណង់ ការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតមានដល់ទៅ ៤៧៨ ការដ្ឋាន ឬស្មើនឹង ៩,៨% នៃចំនួនការដ្ឋានសរុប ។

ដោយឡែក ត្រឹមចុងឆ្នាំ២០២០ ការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតមានត្រឹមតែ ១០៧ ការដ្ឋានប៉ុណ្ណោះ ស្មើនឹង ២,២% នៃចំនួនការដ្ឋានសរុប ពោលគឺថយចុះរហូតដល់ទៅ ៧,៧%។

លើសពីនេះ នៅឆ្នាំ២០១៩ សំណង់មានលិខិតអនុញ្ញាតមាន ៤៤១០គម្រោង ហើយ ឆ្នាំ២០២០ ដែលជាឆ្នាំដែលវិស័យសំណង់ធ្លាក់ចុះដោយសារវិបត្តិកូវីដ គម្រោងមានលិខិតអនុញ្ញាតមានគឺ ៤៧៣៤គម្រោង ពោលគឺចំនួនប្រហាក់ប្រហែលគ្នា។ នេះមានន័យថា គម្រោងដែលមិនមានលិខិតអនុញ្ញាតចាស់ៗ បានមកសុំលិខិតអនុញ្ញាតច្រើនជាងមុន។

គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីពីសំណង់នេះ លេចរូបរាងឡើងក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហើយភាគីទាំង ២ ក៏នៅតែបន្តការងារលើកកម្ពស់ការអនុវត្តច្បាប់នេះផងដែរ។

បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]