ការដ្ឋានស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារសម្រេចបាន ៦០%

ស្ពានបេឡេតភ្ជាប់ពីខណ្ឌឫស្សីកែវទៅជ្រោយចង្វារនាពេលបច្ចុប្បន្ននេះសម្រេចបានជាង ៦០ ភាគរយ ហើយគ្រោងនឹងបញ្ចប់មុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ស្ពាននេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។

ក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។ ដូច្នេះក្រុមការងារការដ្ឋាន បានស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានទាំងអស់ សូមបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលកដែលអាចនឹងប៉ះពាល់ការសាងសង់និងដើម្បីការពារសុវត្ថិភាព។

ស្ពានបេឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ចំណែកឯ ស្ពានមិត្តភាពកម្ពុជា – ជប៉ុននេះនឹងជួសជុលហើយក្នុងខែកក្កដា ឆ្នាំ ២០១៩។

ររំលឹកផងដែរថា នៅមានស្ពានបេតុងមួយខ្សែទៀត ដែលចាប់ផ្តើមសាងសង់ស្របជាមួយស្ពានបេឡេនេះ ។ ស្ពានបេតុងថ្មីនេះមានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ ដែលចំណាយពេលប្រហែល ២៨ ខែដើម្បីបញ្ចប់ការសាងសង់ ក្រោមការវិនិយោគរបស់ OCIC ផងដែរ ក្នុងថវិកា ៣៥លានដុល្លារ ។ ស្ពានថ្មីនឹងជួយសម្រួលចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]