ការតុបតែងខាងក្នុងនៃបន្ទប់លំនៅដ្ឋាន ជាគន្លឹះនៃការប្រកួតប្រជែង

ខណៈដែលការផ្គត់ផ្គង់អាផាតមិននិងខុនដូថ្មីៗកើនឡើង អ្នកជួលមានជម្រើសជាច្រើនដើម្បីជ្រើសរើសអចលនទ្រព្យដែលពួកគេពេញចិត្ត។ ការតុបតែងខាងក្នុងយ៉ាងស្រស់ស្អាតអាចផ្តល់នូវភាពអាចប្រកួតប្រជែង ដោយហេតុថាការតុបតែងនេះនឹងធ្វើឲ្យយូនីតមានភាពទាក់ទាញជាងយូនីតដទៃទៀត។ លោក Nguon Chhayleang នាយកប្រតិបត្តិនៃ Pointer បានមានប្រសាសន៍ថា “ការកែលម្អឡើងវិញនឹងធ្វើឲ្យអចលនទ្រព្យមើលទៅស្រស់ស្អាត និងអាចទាក់ទាញអ្នកជួលល្អៗ ព្រមទាំងអាចទទួលបានថ្លៃជួលខ្ពស់ជាងអចលនទ្រព្យដែលពុំមានការកែលម្អ”។

អត្រាកំណើននៃចំនួនជនបរទេសគឺមិនលឿនដូចចំនួនអាផាតមិននិងខុនដូថ្មីនោះទេ។ ដោយមានម្ចាស់អចលនទ្រព្យ (វិនិយោគិន) ជាច្រើនកំពុងសម្លឹងមើលការជួលយូនីតរបស់ពួកគេនោះ ការតុបតែងលំអខាងក្នុងយ៉ាងស្រស់ស្អាតអាចធ្វើឲ្យយូនីតមានភាពទាក់ទាញជាងយូនីតផ្សេងទៀតនៅក្នុងអគារតែមួយ ឬនៅក្នុងការអភិវឌ្ឍផ្សេងទៀតដែលកំពុងប្រកួតប្រជែងជាមួយ។ ម្ចាស់អចលនទ្រព្យអាចធ្វើឲ្យយូនីតរបស់ខ្លួនមានលក្ខណៈខុសប្លែកពីយូនីតផ្សេងដែលប្រកួតប្រជែងជាមួយគ្នា តាមរយៈការតុបតែងលំអខាងក្នុង។ លោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខា បានមានប្រសាសន៍ថា “ជាផលត្រឡប់មកវិញ ចំណុចនេះនឹងអាចឲ្យម្ចាស់អចលនទ្រព្យទទួលបានប្រាក់ថ្លៃជួលកើនឡើង”។

ដោយផ្អែកលើទីតាំង លក្ខខណ្ឌទំហំយូនីត ប្លង់ កន្លែងផ្សេងៗក្នុងអគារ និងកន្លែងប្រើប្រាស់រួម ម្ចាស់អចលនទ្រព្យអាចរចនាអចលនទ្រព្យរបស់ខ្លួនឲ្យឆ្លើយតបនឹងការពេញចិត្តរបស់មនុស្សជាច្រើន។ លក្ខខណ្ឌស្តង់ដារគឺ គ្រែគេងជាមួយពូក បន្ទប់ទទួលភ្ញៀវរួមជាមួយនិងឈុតសាឡុង បន្ទប់ទទួលទានអាហារដែលមានឈុតតុកៅអី។ ការតុបតែងបានស្អាតល្អ និងគ្រឿងសង្ហារឹមអាចឲ្យម្ចាស់អចលនទ្រព្យមានការលក់ឬជួលល្អ នៅពេលពួកគេចង់ជួលអចលនទ្រព្យ។ ឧទាហរណ៍ អ្នកអភិវឌ្ឍន៍អាចប្រគល់យូនីតដែលមានជាមួយនូវគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន។ ក្រៅពីនេះ ម្ចាស់អចលនទ្រព្យអាចនឹងបន្ថែមនូវម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនសម្ងួត និងចង្ក្រានអគ្គិសនីជាដើម អាស្រ័យទៅតាមចំណង់ចំណូលចិត្តម្ចាស់អចលនទ្រព្យ។ តែសំខាន់បំផុតពួកគេត្រូវប្រាកដថាគ្រឿងសង្ហារឹមទាំងអស់គឺប្រើបានយូរនិងងាយសំអាត។

បន្ទប់យូនីតសម្រាប់ជួល គ្រឿងសង្ហារឹមទាំងអស់គួរតែត្រូវបានជំនួសនៅរៀងរាល់បីទៅប្រាំឆ្នាំ។ អចលនទ្រព្យចាស់ៗក៏គួរតែពិចារណាក្នុងការជួសជុលកែលម្អទាំងស្រុងនូវផ្ទះបាយ និងបន្ទប់ទឹកដែលចាស់ៗផងដែរ ដើម្បីអាចប្រកួតប្រជែងជាមួយនិងការអភិវឌ្ឍទំនើបៗដែលមានច្រើនឡើងៗ – ពោលគឺមិនត្រូវព្រងើយកន្តើយចំពោះការតុបតែងលម្អជាទៀងទាត់ឡើយដើម្បីឲ្យយូនីតមានភាពទាក់ទាញជាងយូនីតផ្សេងៗ។

ជាទូទៅបន្ទប់សណ្ឋាគារនឹងត្រូវកែលម្អក្នុងកម្រិតមួយជារៀងរាល់ប្រាំទៅដប់ឆ្នាំម្តង។ អចលនទ្រព្យសម្រាប់ជួលក៏គួរធ្វើបែបនេះដូចគ្នាដែរ។ ការកែលម្អខ្នាតធំគួរតែធ្វើលើបន្ទប់ទឹកនិងផ្ទះបាយដូចជា ការលាបថ្នាំឡើងវិញ និងការជំនួសគ្រឿងសង្ហារិមដើម្បីឲ្យអ្នកជួលចាប់អារម្មណ៍។

សម្រាប់ជនបរទេសជាច្រើន ភាពទាក់ទាញដំបូងនៃយូនីតអាផាតមិនឬខុនដូគឺមានសារៈសំខាន់ណាស់ ហើយចំណុចនេះអាចធ្វើឲ្យគេមានការផ្លាស់ប្តូរការសម្រេចចិត្តក្នុងការជួល។ យូនីតត្រូវតែមានភាពស្អាតដើម្បីទាក់ទាញអ្នកជួលឲ្យចាប់អារម្មណ៍ ហើយម្ចាស់អចលនទ្រព្យអាចពិចារណាផ្តល់នូវគ្រឿងប្រើប្រាស់ដូចជា គ្រឿងកាំបិត ចានឆ្នាំង និងកែវ ព្រមទាំងឈុតតុបាយជាដើម។ ទាំងនេះកាន់តែធ្វើឲ្យអ្នកជួលចាប់អារម្មណ៍ថែមទៀត។

ម្ចាស់អចលនទ្រព្យគួរតែពិចារណាថាតើខ្លួនចង់ជួលអចលនទ្រព្យតាមលក្ខណៈដែលវាមានស្រាប់ ឬក៏ត្រូវកែលម្អឲ្យប្រសើរឡើងសម្រាប់ជួល។ ក្នុងនាមជាម្ចាស់អចលនទ្រព្យ គេក៏អាចទទួលបានអត្ថប្រយោជន៍ផងដែរតាមរយៈការសម្លឹងមើលការអភិវឌ្ឍន៍ថ្មីៗនៅជុំវិញដែលទើបបញ្ចប់ការសាងសង់ដើម្បីបានជាគំនិតសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវអចលនទ្រព្យរបស់ខ្លួន។ តាមរយៈនេះពួកគេអាចមើលឃើញនូវអ្វីដែលដៃគូប្រកួតប្រជែងកំពុងផ្តល់ និងវាយតម្លៃនូវអ្វីដែលត្រូវធ្វើដើម្បីប្រកួតប្រជែងជាមួយនិងការអភិវឌ្ឍថ្មីទាំងនោះ។

សម្រាប់ម្ចាស់អចលនទ្រព្យ ពួកគេក៏គួរតែធ្វើការជាមួយខាងគ្រប់គ្រងអចលនទ្រព្យដើម្បីធ្វើការជួសជុលកែលម្អនិងគម្រោងធ្វើឲ្យប្រសើរឡើងនៅក្នុងកន្លែងប្រើប្រាស់រួម។ ទោះបីជាចំណុចនេះអាចជាការចំណាយបន្ថែមក៏ពិតមែន ប៉ុន្តែអ្នកជួលដែលសម្រេចចិត្តរស់នៅទីនោះនឹងចាប់អារម្មណ៍នូវអ្វីដែលម្ចាស់អចលនទ្រព្យផ្តល់ជូនពួកគេ ហើយបន្តស្នាក់នៅក្នុងអចលនទ្រព្យនោះទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]