ការថយចុះនៃតម្រូវការរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ

ចិន​ដើរតួនាទី​ដ៏​សំខាន់​ នៅ​ក្នុង​សេដ្ឋកិច្ច និង ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ ដែល​​ចិន​មាន​ចំនួន​ច្រើន​ជាង​ជនបរទេស​ណាៗទាំង​អស់ ជាមួយ​នឹង​ប័ណ្ណ​ការងារ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ពួកគេ។ នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត ហើយ​ចំនួន​នេះ​ត្រូវ​បានគេ​រំពឹងថា​នឹង​នៅ​តែ​កើន​ឡើង​ថែមទៀត។

ចិន​គឺជា​ប្រភព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ គេ​នៅតែ​ជឿជាក់ថា​បន្ទាប់​ពី​មាន​ការ​បិទ​លើ​ប្រតិបត្តិការ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ ចិន​ក៏​នៅ​តែ​ជា​ប្រភព​នៃ​តម្រូវការ​ និង ការវិនិយោគ​សម្រាប់​ទីផ្សារអចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ជឿ​ថា​នឹង​បន្ត​កើន​ឡើង​ទៀត។

ទោះយ៉ាងណាក៏ដោយ ​ចំនួន​ជនជាតិ​ចិន​មក​កាន់​ប្រទេស​កម្ពុជា​នឹង​មាន​ការ​ប្រែប្រួល ពិសេស​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ឈប់​ការចេញអាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​​និង មិន​បន្ត​អាជ្ញាប័ណ្ណ​​ឡើយ​សម្រាប់​អ្នក​កំពុង​ដំណើរការ​បច្ចុប្បន្ន នៅ​ពេល​​​​អាជ្ញាប័ណ្ណ​​​របស់​ពួកគេ​ផុត​កំណត់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាតម្លៃ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​កែ​ប្រែ នៅ​ពេល​មាន​សេចក្តី​ប្រកាស​​ពី​ការ​បិទ​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​នេះ។

មុន​ពេល​មាន​ការ​ប្រកាស​នេះ ក្រុម​អ្នកទិញ​ខុនដូ​ជា​ជនជាតិ​ចិន​​មាន​ចំនួន​ខ្ពស់​បំផុត ហើយ​ត្រូវ​បាន​ក្រុម​អ្នកអភិវឌ្ឍន៍​រាយការណ៍​ថា​ជាង ៩០% នៃ​ការលក់​ខុនដូ​របស់​ពួកគេ​គឺ​លក់​ទៅ​ឲ្យ​ជនបរទេស ដែល​ភាគច្រើន​ជា​ជនជាតិចិន។

មានការ​ព្រួយបារម្ភ​មួយ​ចំនួន​អំពី​និរន្តរភាព​នៃ​តម្រូវការ​នេះ ដោយសារ​អ្នកទិញ​​ទុក​ជួល​មួយ​ចំនួន មិន​អាច​ទាញ​ប្រាក់​ចំណូល​ដែល​រំពឹង​ទុក​ពី​ការ​ជួល​ ឬ មិន​អាច​ទាញ​លុយ​ដើម​មក​វិញ​បាន។ បន្ទាប់​ពី​ពេល​មាន​សេចក្តី​​ប្រកាស​ពី​ការ​បិទ​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត ថ្មី​ៗនេះ​ ទីផ្សារ​អចលនទ្រព្យ​ទាំង​មូល​កំពុង​ឈាន​ដល់​ការ​កែប្រែ​តម្លៃ។

 

ទោះយ៉ាងណា ផលប៉ះពាល់​នឹង​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ​នឹង​អាច​ងើប​ឡើងវិញ ដោយសារ​តែ​សក្តានុពល​ចម្រុះ​របស់​វា រួម​ទាំង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង ទេសចរណ៍ ខណៈ​ដែល​ទីក្រុង​ផ្សេង​ទៀត​ដូចជា​ទីក្រុង​កែប និង សៀមរាប ភាគច្រើន​ពឹងផ្អែក​ទៅ​លើ​តែ​សក្តានុពល​ទេសចរណ៍​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​គេ​រំពឹង​ថា​ទីក្រុង​ព្រះសីហនុ នឹង​អាច​វ៉ា​ខេត្ត​សៀមរាប ក្លាយ​ទៅ​ជា​ទីក្រុង​ធំ​បំផុត​ទី​២ នៅ​ប្រទេស​កម្ពុជា។

ម៉្យាងវិញទៀត ក្រុង​ព្រះសីហនុ​នៅ​មាន​សក្តានុពល​​ផ្សេង​ទៀត ដែល​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នកអភិវឌ្ឍន៍​ក្នុង​ស្រុក អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​នេះ​បាន។ ផ្លូវ​ល្បឿន​លឿន​តម្លៃ ១,៩ ប៊ីលាន​ដុល្លារ ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន Cambodian PPSHV Expressway Co., Ltd ​បាន​ចាប់ផ្តើម​សាងសង់តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១៩​មក​ម្ល៉េះ ហើយ​ត្រូវ​ចំណាយ​ពេល​សាងសង់ ៤៨ ខែ។

នៅ​ពេល​ផ្លូវ​នេះ​ធ្វើ​រួច​រាល់​គេ​នឹង​ចំណេញ​ពេល​ធ្វើដំណើរ​​ជាង​២​ម៉ោង ដោយ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ទាំង​២​ ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​តែ​៥​ម៉ោង​ប៉ុណ្ណោះ។ ជាមួយនឹង​កំណើន​តម្លៃ​ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ​ ដែល​នឹង​នៅ​ទ្រឹង​​មួយ​រយៈ​នេះ វា​នឹង​ជម្រុញ​ឲ្យ អ្នកអភិវឌ្ឍន៍​ក្នុងស្រុក​កាន់តែច្រើន សាងសង់​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ ហើយ​លក់​វា​ទៅ​ឱ្យ​អ្នកទិញ​ក្នុង​ស្រុក ឬ លក់​ឲ្យ​អ្នក​ភ្នំពេញ​ដែល​ចង់​ទិញ​ផ្ទះ​ទាំង​នោះ​ទុក​សម្រាប់​ជា​ផ្ទះ​លំហែ​របស់​ពួកគេ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ ក្រុង​ព្រះសីហនុ​ពិត​ជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម និង ក្លាយជា​ទីក្រុង​រមណីយដ្ឋាន​មាន​សភាព​អ៊ូអរ​ម្តងទៀត​ដោយមាន​អ្នកទេសចរ​ក្នុងស្រុក​ចូល​មក​ទស្សនា​កាន់តែ​ច្រើន​ជារៀង​រាល់ឆ្នាំ។

នោះ​គឺ​ជា​ពេលវេលា​ស័ក្ដិសម​ដើម្បី​ផ្លាស់ប្តូរ​ការ​ផ្តោតអារម្មណ៍​ទៅនឹង​តម្រូវការ​ក្នុង​ស្រុក​នៅ​ខេត្ត​ព្រះសីហនុ។ ជាមួយ​នឹង​ឆន្ទៈ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការ​ចាប់​យក​ការ​វិនិយោគ​របស់​​ចិន​ គឺ​ដើម្បី​​ធានា​ថា​កម្ពុជា​គឺជា​ស្នូល​នៃ​គម្រោង​នៃ​​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ​វិថី​មួយ នៅ​អាស៊ីអាគ្នេយ៍ ហើយ​នេះ​ក៏​នឹង​ជម្រុញ​ការអភិវឌ្ឍន៍​ផ្នែក​ដឹកជញ្ជូន និង​ឧស្សាហកម្ម​កាន់តែ​ច្រើន​ មាន​ន័យ​ថា ជនបរទេស​កាន់តែ​ច្រើន​នឹង​ទៅ​រស់នៅ និង ធ្វើការ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។

ការអភិវឌ្ឍន៍​ផ្សេង​ទៀត​រួមមាន ការ​ពង្រីក​កំពង់ផែ និង តំបន់សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ស្រាប់​ដែល​ឥឡូវ​នេះ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស ក៏​នឹង​ជម្រុញ​​សកម្មភាព​សេដ្ឋកិច្ច​បន្ថែម​ទៀត​ហើយទីបំផុត​តម្រូវការ​អចលនទ្រព្យ​នៅ​ខេត្ត​​ព្រះសីហនុ​នឹង​កើន​ឡើង​ និង មាន​តម្រូវការ​ក្នុង​រយៈ​ពេល​វែង៕ ​

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]