ការធ្វើដំណើរក្នុងភ្នំពេញ នឹងកាន់តែងាយស្រួល ព្រោះផ្លូវក្រោមដីចំនួន៣ខែ្សទៀត គ្រោងនឹងសាងសង់

ដើម្បីជួយ​សម្រួល​ដល់​​ចរាចរណ៍ក្នុង​ក្រុង​ភ្នំពេញ​នា​ពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ខែ្សរ ដែល​ស្ថិត​នៅតំបន់ចំណុចផ្លូវជាតិលេខ១ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា(AKP) កាល​ពីថ្ងៃ​ទី​១៩ ឧសភា ២០២០។

គម្រោង​ទី​១ គឺ)​ គម្រោង​ស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​  តភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះ​គឺ​ជា​គំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ទាល់ ដែលបានសំណូមពរទៅដល់ក្រុមហ៊ុនបុរីប៉េងហួត(បឹងស្នោរ) ដើម្បី​កុំឱ្យ​មានការ​កកស្ទះដល់ប្រជាពលរដ្ឋក្នុង​បុរី ក៏ដូច​ជា​អ្នក​ធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញផងដែរ​។ នេះបើយោង​តាម​ប្រសាសន៍របស់​ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស រត់​ពីក្រោម​ផ្លូវសហព័ន្ធរុស្ស៊ី ដោយ​តភ្ជាប់ពីផ្លូវលេខ ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យា​ស្ថាន​​ភាសាបរទេសតែម្តង។ ផ្លូវនេះ នឹងបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូល មិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។

គម្រោងទី៣ មាន​ទីតាំង​ស្ថិត​នៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ ដោយ​រត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីតភ្ជាប់ពីផ្លូវ​១៦៩ ឆ្ពោះ​ទៅ​ផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ។ នេះបើយោងតាម​លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]