ការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣

NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។

យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។

គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល្បាញ Skidmore, Owings, and Merrill ហើយបច្ចុប្បន្នកំពុងសាងសង់។

យោងតាមរបាយការណ៍សរុបការងារឆ្នាំ ២០២១ របស់ក្រុមហ៊ុន ការងារបុកគ្រឹះជារួមសម្រេចបានជាង ៥០% ខណៈការបុកគ្រឹះសសរធំៗ នៃអគារទី ១ និងទី ៣ ក៏ជិតបញ្ចប់ហើយដែរ។ ដោយឡែក ការងារហេដ្ឋារចនាសម្ព័ន្ធក្រោមដីក៏បានចាប់ផ្តើមនៅកាលពីខែធ្នូ ឆ្នាំ ២០២១។

តាមផែនការ ការដ្ឋានសំណង់អគារខ្ពស់ៗទាំង ៣ នៃ គម្រោង នឹងចាប់នៅដើមឆ្នាំ ២០២៣ បន្ទាប់ពី ហេដ្ឋារចនាសម្ព័ន្ធក្រោមដីត្រូវបានបញ្ចប់។
ការសាងសង់ប៉ះពាល់បន្តិចបន្តួចពីវិបត្តិកូវីដ ប៉ុន្តែក្រុមហ៊ុនបានដាក់ចេញវិធានការបន្ថែម ដើម្បីធ្វើឱ្យការងារទាន់ពេលវេលា។

បើតាមផែនការ គម្រោង Naga 3 ទាំងមូល រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៥ ។

នៅពេលសាងសង់រួចរាល់ Naga ១ ២ និង ៣ នឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង ៥០០០ បន្ទប់ តុហ្គេម ១៣០០តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក ៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មដទៃទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]