ការប្រមើលមើលទីតាំងលក់រាយនៅរាជធានីភ្នំពេញ

ដោយ Eric Wong Chon Lap

ទីផ្សារលក់រាយនៅរាជធានីភ្នំពេញគឺមានថាមវន្តជាងមុន។ ការពង្រីកទីផ្សារដោយអ្នកអភិវឌ្ឍន៍ការលក់រាយ ការចូលមកក្នុងទីផ្សាររបស់អ្នកលក់រាយក្នុងស្រុក និងអន្តរជាតិ រួមគ្នាជាមួយទស្សនវិស័យសេដ្ឋកិច្ចប្រកួតប្រជែងត្រូវបានបូកបញ្ចូលគ្នាតែមួយ។

នៅរាជធានីភ្នំពេញ ការអភិវឌ្ឍការលក់រាយធំថ្មីចុងក្រោយបំផុត នឹងត្រូវបើកនៅពាក់កណ្តាលឆ្នាំ ២០១៧ គឺ Exchange Square និង Phnom Penh City Center ដែលជាការពង្រីកការប្រកួតប្រជែងពីមជ្ឈមណ្ឌលទិញទំនិញដែលមានស្រាប់ដូចជា ផ្សារទំនើបអ៊ីអនម៉ល។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខា បានលើកឡើងថា ប្រជាជនអ្នកមានកម្ពុជាភាគច្រើនចូលចិត្តទិញទំនិញនៅបរទេស។ ដើម្បីប្រមើលពីការផ្គត់ផ្គង់នាពេលអនាគត អ្នកអភិវឌ្ឍន៍ផ្សេងទៀតជ្រើសរើសកែលម្អមជ្ឈមណ្ឌលលក់រាយរបស់ខ្លួនដូចជា សូរិយាម៉ល។ លោកស្រី Sokhun Chev មកពីក្រុមហ៊ុន KATA AppraisalCo., Ltd. ជឿជាក់ថាទីផ្សារបច្ចុប្បន្នខ្វះទីតាំងប្រកបដោយគុណភាព។ លោកស្រីបាននិយាយថា “មានមជ្ឈមណ្ឌលទិញទំនិញមួយចំនួនតូចប៉ុណ្ណោះនៅរាជធានីភ្នំពេញ ហើយទីផ្សារកំពុងស្ថិតក្រោមការផ្គត់ផ្គង់ផ្សារទំនើបដែលមានគុណភាព”។

ការពង្រីកការអភិវឌ្ឍការលក់រាយទៅកាន់តំបន់ជាយរាជធានីភ្នំពេញ អាចនាំអតិថិជនឲ្យចេញឆ្ងាយពីទីក្រុង បើទោះបីជាផលប៉ះពាល់នេះនៅមានកម្រិតក៏ដោយ។ នៅពេលអនាគត តំបន់ដាច់ស្រយាលនៃរាជធានីភ្នំពេញនឹងត្រូវបានប្រើជាមជ្ឈមណ្ឌលលក់រាយប្រកបដោយគុណភាពយ៉ាងល្អ និងបន្ថែមការប្រកួតប្រជែងទៅលើមជ្ឈមណ្ឌលទិញទំនិញដែលមានស្រាប់។

ផ្សារទំនើបអ៊ីអនម៉ល កំពុងតែសាងសង់ផ្សារទំនើបទីពីររបស់ខ្លួន ដែលមានផ្ទៃដីសរុប ១៥១.០០០ ម៉ែត្រការ៉េ និងត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨។ នៅភាគខាងលិចនៃរាជធានីភ្នំពេញវិញ Lion City នឹងបើកនៅឆ្នាំ ២០១៨ នៅតាមផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាការបន្ថែមនូវមជ្ឈមណ្ឌលលក់រាយធំមួយទៀតទៅក្នុងតំបន់ដែលការអភិវឌ្ឍន៍ការលក់រាយនៅមានកម្រិត។ មជ្ឈមណ្ឌលទិញទំនិញផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ដែលរួមមានមជ្ឈមណ្ឌលលក់រាយ The Bridge ហើយគម្រោងដូចជា The Peak, The Skyline និងផ្សារ Naga City Walk (ដំណាក់កាលទី ២ និងដំណាក់កាលទី ៣), Olympia City និង Orkide the Royal Mall ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចំរុះ។ លើសពីនេះទៀត ខណៈពេលដែលម៉ាកអន្ដរជាតិធំៗនឹងចូលមកក្នុងទីតាំងដ៏ល្អនេះមុន ការបញ្ចប់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងមជ្ឈមណ្ឌលទិញទំនិញនៅតំបន់ជាយក្រុងប្រកបដោយគុណភាព ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ជ្រោយចង្វារជាដើមនោះ នឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រីកអាជីវកម្មនេះនាពេលអនាគត។

និយាយមួយបែបទៀត ការពង្រីកអាជីវកម្មលក់រាយនឹងបង្កើតកន្លែងសម្រាប់ផលិតផលម៉ាកថ្មីនិងអ្នកលក់រាយថ្មីចូលមកក្នុងទីផ្សារកម្ពុជា។ នេះក៏បង្កើតកន្លែងសម្រាប់អ្នកលក់រាយក្នុងស្រុក និងអន្តរជាតិដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ក្រៅពីអ្នកចំណូលថ្មីក្នុងស្រុក និងអន្តរជាតិក្នុងឧស្សាហកម្មម៉ូដ និង F&B ផ្នែកសំខាន់ធំមួយទៀតដែលមានសក្តានុពលកំណើននោះ គឺវិស័យលក់រាយសម្រាប់របៀបរស់នៅ និងសកម្មភាពកម្សាន្តវិស្សមកាល។ វិស័យលក់រាយអាចផ្តោតបន្ថែមលើជម្រើសរបៀបរស់នៅ។ ឧទាហរណ៍ ការផ្តល់ជូនកន្លែងលេងក្នុងទីក្រុងដែលកុមារអាចមានភាពសប្បាយរីករាយ ការបើកកន្លែងហាត់ប្រាណនៅក្នុងផ្សារទំនើបជាដើម។

ប្រភេទអាជីវកម្មលក់រាយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាទីតាំង ព្រោះថាអាជីវកម្មប្រភេទនេះត្រូវការទំហំធំ ដែលអាចឆ្លើយតបនឹងតម្រូវការទីតាំងស្តង់ដារសម្រាប់ការអភិវឌ្ឍន៍ការលក់រាយថ្មីៗ។

នៅពេលអនាគត ហាងលក់រាយតាមចិញ្ចើមផ្លូវនឹងមានបញ្ហាប្រឈមច្រើនបំផុតក្នុងចំណោមការប្រកួតប្រជែង។ កង្វះទីតាំងតាមផ្លូវដែលប្រកបដោយគុណភាពនៅរាជធានីភ្នំពេញ បានពន្យល់ពីមូលហេតុដែលហាងលក់រាយជាច្រើនត្រូវបើកហាងលក់ទំនិញរបស់ខ្លួននៅក្នុងផ្សារទំនើប។ នៅទីបំផុត ហាងលក់រាយតាមផ្លូវទាំងនេះនឹងត្រូវបង្ខំឲ្យកែតម្រូវយុទ្ធសាស្ត្ររបស់ពួកគេ និងការស្នើលក់ទំនិញដែលច្បាស់លាស់ដើម្បីទាក់ទាញអតិថិជនបាន បើមិនដូច្នេះទេ ពួកគេអាចនឹងត្រូវគ្របដណ្ដប់ដោយមជ្ឈមណ្ឌលលក់ទំនិញធំៗដែលមានថវិកាច្រើនជាង ។

សម្រាប់ប្រតិបត្តិករមជ្ឈមណ្ឌលលក់ទំនិញ ពួកគេគួរតែរក្សាអ្នកជួលទីតាំងដែលល្អ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន។ វាជាការសំខាន់ក្នុងការយល់ពីតម្រូវការរបស់អតិថិជនគោលដៅ ដើម្បីរក្សាបាននូវអត្ថប្រយោជន៍នៃប្រកួតប្រជែង ព្រមទាំងនៅតែអាចរកប្រាក់ចំណេញបាន និងនាំមុខគេក្នុងការប្រកួតប្រជែងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]