ការប្រែប្រួលតម្លៃដីតាមបណ្តាខេត្តនិងរាជធានីក្នុងរយៈពេល៦ខែចុងក្រោយ

កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ខ្ពស់របស់ប្រទេសកម្ពុជាបានធ្វើឲ្យតម្លៃដីធ្លីមានការប្រែប្រួលគួរឲ្យកត់សម្គាល់ជាពិសេសក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០១៨នេះ។

កាលពីពេលថ្មីៗនេះ របាយការណ៍វាយតម្លៃថ្មីចងក្រងដោយក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជាឈ្មោះថា Key Real Estateបានបង្ហាញតម្លៃដីធ្លីគិតជាមធ្យមសម្រាប់តំបន់មួយចំនួនក្នុងខេត្តនិងរាជធានីបីរួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

របាយការណ៍ខាងលើបានឲ្យដឹងថា សម្រាប់ខណ្ឌទាំង១២នៅរាជធានីភ្នំពេញ ខណ្ឌដែលដីមានតម្លៃខ្ពស់ជាងគេគឺខណ្ឌដូនពេញដែលក្នុងនោះតម្លៃដីគិតជាមធ្យមក្នុងសង្កាត់ផ្សារថ្មីគឺចន្លោះពី ៥៥០០ ទៅ ១២០០០ ដុល្លារអាមេរិកក្នុងមួយមែ៉ត្រការ៉េសម្រាប់ដីនៅផ្លូវធំ។ ចំពោះខណ្ឌដែលដីមានតម្លៃទាបជាងគេបំផុតនោះគឺខណ្ឌព្រែកព្នៅដែលក្នុងនោះតម្លៃដីគិតជាមធ្យមក្នុងសង្កាត់ពុនសាំងមានតម្លៃពីចន្លោះត្រឹម ២០ ទៅ ៣០០ ដុល្លារអាមេរិកក្នុងមួយមែ៉ត្រការ៉េសម្រាប់ដីនៅតាមបណ្តោយផ្លូវធំ។

ចំពោះខេត្តព្រះសីហនុវិញ តម្លៃដីក៏មានការកើនឡើងយ៉ាងគំហុកផងដែរហើយក្នុងនោះតម្លៃដីខ្ពស់ជាងគេគឺស្ថិតក្នុងសង្កាត់លេខ០៤ក្នុងចំណោមសង្កាត់ដែលយកមកវាយតម្លៃទាំង៤។ តម្លៃដីក្នុងសង្កាត់លេខ០៤ដូចជាតាមបណ្តោយផ្លូវឯករាជ្យជាដើមគឺមានតម្លៃចន្លោះពី ១៥០០ ទៅ ៣០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំពោះតម្លៃដីទាបជាងគេគឺស្ថិតក្នុងសង្កាត់លេខមួយដែលមានតម្លៃគិតជាមធ្យមចន្លោះពី ២០០ ទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងផ្លូវធំ។

ដោយឡែក ទឹកដីអង្គរនៃខេត្តសៀមរាបឯណោះវិញ តម្លៃដីត្រូវបានបែងចែកជា៩ប្លុកផ្សេងគ្នាក្នុងខណ្ឌទាំងពីរ។ ក្នុងនោះ តម្លៃដីខ្ពស់ជាងគេគឺស្ថិតក្នុងប្លុងAដែលមានតម្លៃដីមធ្យមចន្លោះពី ៣៥០០ ទៅ ៥៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងផ្លូវធំ។ ចំពោះតម្លៃទាបវិញគឺស្ថិតក្នុងប្លុងIដែលមានតម្លៃត្រឹម ៣០០ ទៅ ១០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន Key Real Estateរបាយការណ៍នេះត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់៦ខែម្តងហើយទិន្នន័យដែលទទួលបានគឺផ្អែកទៅលើលទ្ធផលនៃការចងក្រងតម្លៃជាមធ្យមប្រចាំថ្ងៃបន្ទាប់មកបញ្ចូលទៅក្នុងរូបមន្តវាយតម្លៃមធ្យមដែលចងក្រងដោយក្រុមហ៊ុនផ្ទាល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]