ការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធ»កើនឡើងឆ្នាំ២០១៩

ការពន្យារនៃការបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨គឺនឹងធ្វើឲ្យមានការកើនឡើងនៃការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធឬ strata-title» ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន អចលនទ្រព្យ CBRE Cambodia។ «ការិយាល័យសហកម្មសិទ្ធ»គឺជាប្រភេទការិយាល័យដែលម្ចាស់អគារបានដាក់ជួលទៅក្រុមហ៊ុនឯកជនណាមួយហើយក្រុមហ៊ុននោះនឹងដាក់ជួលបន្តទៅអ្នកប្រើប្រាស់ផ្ទាល់។​

របាយការណ៍ត្រីមាសទី៤ ឆ្នាំ ២០១៨របស់ក្រុមហ៊ុនខាងលើបានព្យាករណ៍ថា ទីផ្សារការិយាល័យនៅឆ្នាំ ២០១៩ គឺនឹងមានការកើនឡើងនៃការផ្គត់ផ្គង់ «ការិយាល័យសហកម្មសិទ្ធ» នៅទីផ្សាររាជធានីភ្នំពេញ ដោយសារមានការផ្តល់ការផ្គត់ផ្គង់បន្ថែមមកពីគម្រោង Diamond Twin Tower និង Star City ដែលបានពន្យារការបញ្ចប់ក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០១៨។

របាយការណ៍នេះបានឱ្យដឹងថា៖ «ឆ្នាំ ២០១៩ ត្រូវបានគេព្យាករណ៍ថានឹងមានការកើនឡើងដ៏គួរឱ្យកត់សម្គាល់នៃ «ការិយាល័យសហកម្មសិទ្ធ»ប្រភេទថ្នាក់ A និងថ្នាក់ B ដោយមានបញ្ចូលគម្រោង Diamond Twin Tower និង Star City » ដែលក្នុងនោះវានឹងបន្ថែមការផ្គត់ផ្គង់ប្រមាណជា ៣៦,២០៧ ម៉ែត្រការ៉េដល់ការផ្គត់ផ្គង់ប្រភេទថា្នក់ B ហើយនេះគឺបានប្រែប្រួលយ៉ាងវិជ្ជមានរហូតដល់ទៅ ៧៨,៦% ភាគរយ។

ជាងនេះទៅទៀត ទីផ្សារការិយាល័យក៏នឹងត្រៀមខ្លួនទទួលយកការមកដល់នៃការអភិវឌ្ឍន៍«ការិយាល័យសហកម្មសិទ្ធ»ប្រភេទថ្នាក់ A ដំបូងគេបង្អស់មកកាន់ទីផ្សារពីគម្រោង “The Gateway” ដែលនឹងបន្ថែមការផ្គត់ផ្គង់ដល់ទៅ ២៨,៥៦៥ ម៉ែត្រការ៉េ។

ដូចដែលបានបង្ហាញនៅក្នុងតួរលេខ ការផ្គត់ផ្គង់សរុបសម្រាប់ «ការិយាល័យសហកម្មសិទ្ធ»ទាំងប្រភេទថ្នាក់ A និង B គឺនឹងកើនឡើងដល់ទៅជាង ១០០,០០០ ម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩នេះ ។

ក៏ប៉ុន្តែ បើទោះបីជាអត្រានៃការជួលក្នុងទីផ្សារការិយាល័យទាំងមូលមានភាពរឹងមាំរហូតដល់ទៅ ៨៥,៣៦ ភាគរយក៏ពិតមែន ក្រុមហ៊ុន CBRE បានឲ្យដឹងថា ទីផ្សារការិយាល័យកំពុងចាប់ផ្តើមមានការកើនឡើងយ៉ាងគំហុកនៃការផ្គត់ផ្គង់ប្រភេទថ្នាក់ B ជាពិសេសនៅទីតាំងដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]