ការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកើនដល់ ៣,៣៨២មេហ្គាវ៉ាត ឆ្នាំ២០១៩

ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗសរុប កើនដល់ ៣,៣៨២មេហ្គាវ៉ាត ក្នុងឆ្នាំ២០១៩ ដែលមានកំណើន ២៨ ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ មន្រ្តីរដ្ឋាភិបាលក៏បានលើកឡើងទៀតថា កំណើនផ្គត់ផ្គង់អគ្គិសនីដែលស្ទុះខ្លាំងនេះ គឺដោយសារតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកើនឡើង ស្របតាមការរីកចម្រើននៃប្រទេសជាតិ។

តួលេខរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ប្រភពថាមពលធំៗ ដែលកំពង់ដំណើរការមាន វារីអគ្គិសនីចំនួន ០៧ អានុភាពសរុប ១,៣២៨ មេហ្គាវ៉ាត និងស្ថានីយអគ្គិសនីដុតធ្យូងថ្មចំនួន ០៣ អានុភាពសរុប ៦៧៥មេហ្គាវ៉ាត។

លើសពីនេះ ក៏មានថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅ និងម៉ាស៊ូត ដែលមានអានុភាព ៦២៧ មេហ្គាវ៉ាត ថាមពលកកើតឡើងវិញ ដែលរួមមានថាមពលសូឡា ១២៣មេហ្គាវ៉ាត និងថាមពលនាំចូលពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ៦២៦មេហ្គាវ៉ាត។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលដែលមាននិន្នាការកើនឡើង រដ្ឋាភិបាលកំពុងស្វែងរកប្រភពថាមពលមកពីច្រើនប្រភព ដើម្បីភ្ជាប់ចូលបណ្តាញជាតិ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ឱ្យមានតម្លៃទាប។

ដោយសារកំណើនតម្រូវការប្រើប្រាស់ថាមពលមាននិន្នាការបន្តកើនឡើង រាជរដ្ឋាភិបាល បានអនុម័តគម្រោងផលិតកម្មថាមពលជាច្រើន នៅឆ្នាំ២០១៩។ ក្នុងនោះ គម្រោងផលិតអគ្គិនសីដោយថាមពលព្រះអាទិត្យ ៦គម្រោង រោងចក្រអគ្គិសនីដុតធ្យូងថ្ម១គម្រោង រោងចក្រអគ្គិសនីដុតប្រេងខ្មៅ និងឧស្ម័ន ១គម្រោង និងគម្រោងវារីអគ្គិសនី ១គម្រោង ដែលមាានអនុភាព ១,៥០០ មេហ្គាវ៉ាត់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]