ការពារប្រសើរជាងព្យាបាល៖ របៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងឌីជីថលភ្លោះអាចជួយការពារទីក្រុង New Orleans គេចផុតពីគ្រោះទឹកជំនន់
ដោយ Tomas Kellner
ទីក្រុង New Orleans គឺជាភូមិកំណើតនៃដូរតន្ត្រី អាហារ និងកម្មវិធីជប់លៀងរាំរែកតាមដងផ្លូវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។ ប៉ុន្តែសូមកុំភ្លេច ភូមិនេះក៏មានសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏គួរឲ្យភ្ញាក់ផ្អើលគ្នាមួយដែរ ដែលគេប្រសិទ្ធិនាមថា “the Big Easy dry” វាជាកន្លែងផ្តល់នូវបរិយាកាសល្អបំផុតសម្រាប់ការសម្រាកលម្ហែកាយ។ ជាភស្តុតាងជាក់ស្តែងគឺនៅដើមខែមីនា នៅពេលដែលទីក្រុង New Orleans ចូលទៅដល់រដូវកាល “Deep Gras” វាបង្ហាញប្រៀបដូចជាសម្រែកចុងក្រោយនៃបទចម្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបញ្ចប់នៅថ្ងៃ Fat Tuesday ដែលជាថ្ងៃសម្បូរទៅដោយអាហារប្រពៃណីនៃចុងបញ្ចប់រដូវកាល Mardi Gras។ ដោយអង្គុយនៅលើដីនៅជិត និងក្រោមនីវ៉ូទឹកសមុទ្រ ដែលហ៊ុំព័ទ្ធដោយទឹក កម្មវិធីជប់លៀងអាចប្រព្រឹត្តិទៅបានដោយសារក្រវ៉ាត់ ទ្វារទឹក ស្ថានីយបូមទឹក ផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត។
សំណង់ជាច្រើនទាំងនេះត្រូវបានសាងសង់ និងពង្រឹងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយដែលបង្កឡើងដោយព្យុះសង្ឃរា Katrina ក្នុងឆ្នាំ 2005 រួមទាំង “ប្រព័ន្ធកាត់បន្ថយហានិភ័យនៃព្យុះសង្ឃរា និងព្យុះ Hurricane” ដែលសាងសង់ថ្មីសម្រាប់ទីក្រុង វាជាជញ្ជាំងការពារទឹកជំនន់ប្រវែង 130ម៉ាយ ដែលបានបញ្ចប់ក្នុងឆ្នាំ 2022។ វាត្រូវបានគេដាក់ឈ្មោះថា “great wall of New Orleans“។ លោក Joey Cocco ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនវិស្វកម្ម Louisiana Forte & Tablada មានពណ៌នាថា “យើងមានហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងស្មុគស្មាញបំផុតនៅទីនេះ ជាពិសេសនៅជុំវិញទីក្រុង New Orleans” នៃរដ្ឋ Louisiana។ “ទីក្រុងបានកកើតឡើងដំបូងនៅលើចំណុចខ្ពស់បំផុតនៅទីនេះ ជាសង្កាត់របស់បារាំង ហើយវាបានរីកដុះដាលចេញពីទីនេះ។ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានបង្កើតឡើងជាប្រព័ន្ធដែលអាចការពារទ្រព្យសម្បត្តិ និងមនុស្សប្រមាណ 635,000នាក់ និងឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងវិស័យទេសចរណ៍ផងដែរ នៅក្នុងទីក្រុងនេះ។”
លោក Tomas Kellner នាយកនិពន្ធប្រវត្តិរឿងរបស់ Bentley (ឆ្វេង) និងលោក Joey Coco នាយកប្រតិបត្តិនៃក្រុមហ៊ុនវិស្វកម្ម Forte & Tablada និងជាស្ថាបនិកក្រុមហ៊ុន Digital-Twin កំពុងដើរតាមផ្លូវទឹកហូរឆ្ពោះទៅកាន់ទីក្រុង Baton Rouge
លោក Coco ដែលចាប់ផ្តើមក្រុមហ៊ុនប្រឹក្សាយោបល់ និងបណ្តុះបណ្តាល Digi-Twin Global មានរាយរាប់ថា យន្តការការពារដ៏ទំនើបនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ គាត់ជឿជាក់ថា ទីក្រុង New Orleans និងទីក្រុងផ្សេងទៀតត្រូវតែប្រមូលទិន្នន័យ ដែលបានរៀនពីវា និងកសាងឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីបន្តឆ្ពោះទៅមុខក្នុងការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតុ ដែលជាតម្រូវការរបស់អ្នកភូមិ និងសេដ្ឋកិច្ចរបស់ពួកគេ។ លោក Coco បានបន្ថែមថា “បញ្ហាខ្វះចន្លោះមួយក្នុងចំណោមបញ្ហា ព្យុះសង្ឃរា Katrina ដែលបានកើតឡើង គឺការខ្វះការយល់ដឹងអំពីរបៀបដោះស្រាយបញ្ហាចាក់ស្រែះដែលកើតមានមកជាមួយគ្នា” ។ “យើងមានទិន្នន័យ ប៉ុន្តែយើងមិនមានសមត្ថភាពក្នុងការយល់ដឹងបន្ថែមអំពីប្រព័ន្ធទាំងមូល ប្រៀបដូចបញ្ហាជីវិតកំពុងរស់រាន តែមិនបានយល់ពីការដកដង្ហើមចេញចូល”។
លោក Coco បានពិពណ៌នាថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះនឹងបញ្ចូលបច្ចេកវិទ្យាសិប្បនិម្មិត (AI) ផ្លាស់ប្តូររបៀបដែលយើងបានរចនាប្លង់ សាងសង់ និងប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធនោះ ព្រមទាំងផ្លាស់ប្តូរវិស័យទាំងមូលរបស់យើង។ គាត់និយាយថា “អនាគតនៃឌីជីថលភ្លោះនឹងក្លាយទៅជាអ្វីដែលអ្នកអាចធ្វើបានជាមួយនឹងទិន្នន័យ” ។ “ពីការប្រើម៉ាស៊ីនសិក្សា ទៅកាន់ AI នោះសក្តានុពលទាំងអស់នឹងចេញមកឱ្យយើងអាចមើលឃើញ។ នៅពេលដែលអ្នកមានទិន្នន័យទាំងអស់ និងបានចងក្រងទៅក្នុងលំហតែមួយ វានឹងក្លាយទៅជារឿងមិនគួរឱ្យជឿ។ វានឹងធ្វើឱ្យការចម្លងព័ត៌មានភ្លោះ និងភាពឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហាទៅថ្ងៃមុខ”។
វិទ្យាសាស្ត្ររ៉ុក្កែត
ជាក់ស្តែង New Orleans មិនមែនគ្រាន់តែជាទីក្រុងសម្រាប់ពិធីជប់លៀងសម្រាកកម្សាន្តប៉ុណ្ណោះទេ អង្គការមួយក្នុងចំណោមអង្គការដែលត្រូវបានការពារដោយ “មហាកំផែង” គឺអង្គការណាសា ដែលមានបរិវេណនៅក្នុងសង្កាត់ Michoud នៃជាយក្រុង New Orleans បានផលិតគ្រឿងបន្លាស់នៃគ្រាប់រ៉ុក្កែត Saturn V សម្រាប់បង្ហោះទៅគន្លងព្រះចន្ទ និងធាតុផ្សំនៃយានអវកាស ហើយឥឡូវនេះកំពុងសាងសង់នាវាអាវកាស Artemis ដែលជាយាន្តអាវកាសរចនាឡើងដើម្បីនាំមនុស្សទៅកាន់ភពព្រះអង្គារ។ ជាចៃដន្យ វិស្វកររបស់ NASA ដែលធ្វើការនៅសង្កាត់ Michoud មានឈ្មោះថា John Vickers រួមជាមួយនឹងវិស្វករ Michael Grieves បានបង្កើតនូវពាក្យដ៏ពេញនិយមមួយ គឺ “digital twin” ដែលជាគំរូនិម្មិតនៃវត្ថុពិត សូម្បីតែប្រព័ន្ធដែលមានទំហំធំដូចទីក្រុងក៏ដោយក៏អាចចម្លងជាឌីជីថលភ្លោះបានដែរ។ លោក Vickers បាននិយាយថា “គំនិតរបស់យើងសម្រាប់ឌីជីថលភ្លោះគឺគ្រាន់តែដើម្បីដោះស្រាយបញ្ហាដែលយើងជួបនៅក្នុងការផលិត និងអភិវឌ្ឍន៍វដ្តជីវិតប៉ុណ្ណោះ”។ “ប៉ុន្តែឥឡូវនេះវាមានអត្ថន័យធំធេង និងរីកចម្រើនតាំងពីពេលនោះមក”។ គាត់ជឿថា ឌីជីថលភ្លោះអាចជួយយើងបញ្ចូលគ្នានូវនិន្នាការដ៏មានអានុភាព រួមទាំងទិន្នន័យចម្រុះដ៏ធំ រួមជាមួយ AI និងសុវត្ថិភាពតាមអ៊ីនធឺណិត ដើម្បីបង្កើតការពិតនិម្មិត។ លោក Vickers បានបន្ថែមថា “ត្រូវតែមានវិធីសាស្រ្តបញ្ចូលព័ត៌មានទាំងអស់ទៅក្នុងទិន្នន័យស្របគ្នាមួយចំនួនដែលយើងអាចឆ្លងកាត់បាន ហើយវាជាឌីជីថលភ្លោះ”។
បូមចូល – និងចេញ
លោក Coco មិនយល់ស្របទេដែលមតិមួយចំនួនថា ឌីជីថលភ្លោះមិនអាចជួយអ្វីបាន។ ជាក់ស្តែង ក្រុមហ៊ុនរបស់គាត់បានជួយអាជ្ញាធរការពារទឹកជំនន់នៃរដ្ឋ Louisiana និងបង្កើតប្រព័ន្ធឌីជីថលភ្លោះនៃស្ថានីយបូមទឹកប្រឡាយទី17 ដែលជាជញ្ជាំងមេការពារទឹកជំនន់។ វាជាស្ថានីយបូមទឹកដែលធំជាងគេមួយក្នុងពិភពលោក បូមទឹកចេញពីប្រឡាយដ៏សំខាន់ដែលបង្ហូរកាត់ New Orleans និងផ្នែកខ្លះនៃ Jefferson Parish ហើយចាក់ចូលទៅក្នុងបឹង Pontchartrain។ ម៉ាស៊ីនបូមរបស់ស្ថានីយនេះមានថាមពលខ្លាំងដែលវាអាចបូមបំពេញអាងហែលទឹកទំហំអូឡាំពិកត្រឹមតែពីរបីវិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុនបានប្រមូលព័ត៌មានវិស្វកម្មលម្អិតដោយប្រើកាំរស្មី Array ពីឧបករណ៍ប្រមូលទិន្នន័យកម្រិតខ្ពស់ LiDAR រួមជាមួយនឹងរូបភាពដែលប្រមូលចេញពីដ្រូន ថែមទាំងបញ្ជាវាទៅខាងក្នុងបន្ទប់ក្រោមដីងងឹតរបស់ស្ថានីយបូមទឹកទៀតផង។ ក្រុមរបស់លោក Coco បានបញ្ចូលទិន្នន័យទៅក្នុងសំណុំនៃកម្មវិធីដែលបង្កើតឡើងដោយ Bentley Systems ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងជាអ្នកឈានមុខផ្នែកបច្ចេកវិទ្យាឌីជីថលភ្លោះ។ ដោយប្រើវេទិកា Bentley iTwin សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ និងកម្មវិធីដូចជា Context Capture និង Open Cities Planner វិស្វកររបស់លោក Coco បានបង្កើតការចម្លងនិម្មិតនៃគម្រោងដ៏ធំមួយនេះបានជាមួយភាពអស្ចារ្យ។
លោក Coco បាននិយាយថា “នេះគឺជាព្រំដែនថ្មីនៃបច្ចេកវិទ្យា” ។ “ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះគឺជាទម្រង់ analog ហើយដែលយើងអាចបំប្លែងវាទៅជាឌីជីថល គឺជារឿងមិនគួរឱ្យជឿ។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យវាកើតឡើងពិតប្រាកដ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញឧស្សាហកម្មឆ្ពោះទៅមុខ”។ លោក Coco បានបន្ថែមថា ការផ្លាស់ប្តូរទៅរកឌីជីថល ត្រូវតែកើតឡើងពិតប្រាកដ។ គាត់និយាយថា “វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ដោយការមានព័ត៌មានទាំងអស់នេះចងក្រងក្នុងចន្លោះមួយដែលគ្រប់ភាគីពាក់ព័ន្ធមានលទ្ធភាពធ្វើអន្តរកម្មជាមួយឌីជីថលភ្លោះ” ។
យើងទាំងអស់គ្នាអាចជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនេះ ដែលត្រូវបង្កើតចលនានៃវដ្តជីវិត “Ecosystem”។ លោក Coco បានសង្កត់ធ្ងន់ថា “វិស្វករ នាយកប្រតិបត្តិអាជីវកម្ម មន្ត្រីកាន់ការក្នុងជួររដ្ឋាភិបាល និងសូម្បីតែសាធារណជនម្នាក់ៗ ត្រូវតែទទួលបានតម្លៃពិសេសពីគំរូនេះ”។ “ម្ចាស់សំណង់អាចទទួលបានព័ត៌មានកម្រិតវិស្វកម្ម ហើយប្រើវាដើម្បីធ្វើការសម្រេចចិត្ត និងប្រតិបត្តិការប្រើប្រាស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ វិស្វករអាចឈានទៅរកការរចនាដោយផ្ទាល់ នាយកប្រតិបត្តិអាចមើលទិន្នន័យជាក់លាក់ចំពោះករណីផលលាភអាជីវកម្ម ហើយសាធារណជនអាចយល់កាន់តែច្បាស់អំពីបញ្ហាដែលមាននៅក្នុងគម្រោង និងផលប៉ះពាល់នៃដំណោះស្រាយដែលបានស្នើឡើង។”
អាយុកាលសំណង់មិនមែនជាចំណោទទេ
ស្ថានីយបូមទឹកប្រឡាយផ្លូវលេខ 17 គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធគ្រប់គ្រងទឹកជំនន់របស់ទីក្រុង New Orleans ដែលជួយការពារទឹកជំនន់ក្នុងពេលមានព្យុះ។
លោក Coco បានកត់សម្គាល់ថា ស្ថានីយបូមទឹកប្រឡាយផ្លូវលេខ 17 គឺគ្រាន់តែជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរបស់ទន្លេ ដែលយើងត្រូវចម្លងជាឌីជីថលនាពេលអនាគតប៉ុណ្ណោះ។ ឈានដល់ថ្ងៃចុងក្រោយនៃសប្តាហ៍ “Deep Gras” គាត់បាននាំអ្នកទស្សនាធ្វើដំណើរកម្សាន្តនៅតាមទំនប់ការពារទឹកជំនន់ ស្ពាន និងផ្លូវទឹកហូរនៃទន្លេ Mississippi ដែលជាគោលដៅសក្តានុពលសម្រាប់ឌីជីថលភ្លោះ។ គាត់បានឈប់នៅចំណតមួយដើម្បីបង្ហាញផ្លូវបង្ហូរទឹកឈ្មោះ Bonnet Carre ដែលវាត្រូវបានសាងសង់ឡើងបន្ទាប់ពីទឹកជំនន់បានបំផ្លិចបំផ្លាញនៅឆ្នាំ 1927។ ផ្លូវទឹកហូរដើរតួជាសន្ទះសុវត្ថិភាពប្រវែង 1.3 ម៉ាយ ដែលអាចបង្វែរទឹកពីទន្លេ Mississippi នៅពេលជន់លេចខ្លាំងទៅកាន់បឹង Pontchartrain ដែលមានចម្ងាយប្រហែល 30 ម៉ាយពីទន្លេ កាត់ទីក្រុង New Orleans។ វាបើកសន្ទះទ្វារទឹកនៅពេលដែលកម្រិតទឹកទន្លេ Mississippi ឡើងដល់ 17 ហ្វីត ដែលមានកម្រិតទឹកជិតពាក់កណ្តាលនៃទ្វីបអាមេរិក បាននាំយកមកជាមួយនូវភក់ចំនួន 1.2 លានហ្វីតគូបក្នុងមួយវិនាទីឆ្ពោះទៅកាន់តំបន់ The Big Easy ។ ផ្លូវទឹកហូរ ដែលគ្រប់គ្នាស្គាល់ថាជាវិស្វកម្មសំណង់ស៊ីវិលរបស់ប្រវត្តិសាស្ត្រអាមេរិក បានកាត់បន្ថយសម្ពាធផ្លូវទឹកហូរជន់លេចទៅខាងក្រោម និងបានការពារទីក្រុងពីទឹកជំនន់។ ការបង្កើតឌីជីថលភ្លោះនៃហេដ្ឋារចនាសម្ព័ន្ធដែលមានអាយុកាលជាងមួយសតវត្សដ៏សំខាន់មួយនេះ អាចជួយកងវិស្វកម្មកងទ័ពអាមេរិករក្សាវា ដំណើរការវា និងធ្វើការសម្រេចចិត្តបានលឿនជាងមុន នៅពេលជួបគ្រោះមហន្តរាយធម្មជាតិ។
លោក Dustin Parkman អនុប្រធានក្រុមហ៊ុន Bentley នៃកម្មវិធី Industry Solutions Group បានផ្តល់ជាអនុសាសន៍ថា “Digital Twins រួមបញ្ចូលគ្នាជាមួយទិន្នន័យដែលបានវាស់វែង ព័ត៌មានភូមិសាស្ត្រ ឬសូម្បីតែផ្ទៃក្រឡា 3D និង AI ដែលប្រមូលបាននៅលើក្រដាស់ ឬផ្ទាំងសំពត់ស នឹងជួយអ្នកអាចចម្លងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ជាលក្ខណៈឌីជីថល។ មិនថាវាមានអាយុកាល 90 ឆ្នាំ ឬ 150 ឆ្នាំក៏ដោយ វាមិនមានបញ្ហាអ្វីនោះទេ”។ ឌីជីថលភ្លោះអនុញ្ញាតឱ្យវិស្វករទាញយកព័ត៌មានយ៉ាងឆាប់រហ័ស ដែលជាទិន្នន័យពិបាកស្វែងរក។ លោក Parkman បានបន្ថែមថា៖ “ប្រសិនបើខ្ញុំចង់ស្វែងរកព័ត៌មានលម្អិតអំពីតំបន់មួយក្នុងចំណោមតំបន់ទាំងនោះនៅពេលដែលអ្នកចង់បើកវាដើម្បីបញ្ចេញទឹក ខ្ញុំគ្រាន់តែជ្រើសរើសវារួច ហើយស្វែងរកព័ត៌មានលម្អិត ពេលនោះគឺយើងអាចសម្រេចចិត្តបានយ៉ាងឆាប់រហ័សពីផលប៉ះពាល់”។
ការចម្លងឌីជីថលភ្លោះតាមដងទន្លេមីស៊ីស៊ីពី
លោក Parkman និងលោក Coco បានឈប់តាមបណ្តោយផ្លូវទឹកឆ្ពោះទៅក្រុង Baton Rouge ដែលជាកន្លែងរបស់ក្រុមហ៊ុនផ្សេងឈ្មោះ Digi-Twin Global របស់លោក Coco ទទួលខុសត្រូវជាប្រឹក្សាគម្រោងឌីជីថលភ្លោះ ដែលបាននឹងកំពុងរៀបចំសន្និសីទឌីជីថលភ្លោះរយៈពេលពីរថ្ងៃនៅសាកលវិទ្យាល័យ Louisiana State (LSU)។ នៅ LSU អាចនិយាយបានថា ជាសាកលវិទ្យាល័យដំបូងគេរបស់សហរដ្ឋអាមេរិកដែលផ្តល់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រឌីជីថលភ្លោះ ហើយសាលានេះមានចំណាប់អារម្មណ៍លើការធានាថាសិស្សរបស់ខ្លួនបានបញ្ចប់ការសិក្សាជាមួយនឹងជំនាញនៃបច្ចេកវិទ្យាចុងក្រោយបំផុត។ លោក Vickers ដែលជាវិស្វកររបស់អង្គការ NASA គឺជាវាគ្មិនម្នាក់នៅក្នុងសន្និសីទនេះ ដូចទៅនឹងលោក Malay Ghose Hajra ប្រធានវិស្វករនៅ South Louisiana Flood Protection Authority ដែរ។ លោក Parkman បានថ្លែងខ្លឹមសារយ៉ាងខ្លីថា “ក្មេងៗ ដែលអនាគតពួកគេគឺសម្រាប់កិច្ចការទាំងនេះមែនទេ?” ក្នុងនាមគាត់ជាម្ចាស់ក្រុមហ៊ុនដែលបានឧបត្ថម្ភសិក្ខាសាលានេះ ក្រោមប្រធានបទ “ពួកគេគឺជាអ្នកដែលនឹងក្លាយជាអ្នកដឹកនាំបន្ទាប់នៃឧស្សាហកម្មរបស់យើង” ។
លោក Dustin Parkman និងលោក Kellner ពិភាក្សាគ្នាអំពីភាពធន់នៃការទប់ទល់នឹងគ្រោះទឹកជំនន់
ឧបករណ៍ពិសោធន៍របស់សាកលវិទ្យាល័យ LSU ជាគំរូតែមួយគត់នៃទន្លេ Mississippi ខាងក្រោមប្រវែង 178 ម៉ាយចុងក្រោយ។ មានទីតាំងនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាតាមដងទន្លេ មន្ទីរសម្រាប់ឧបករណ៍ពិសោធន៍នេះគឺជាគំរូដែលមានទំហំប៉ុនទីលានបាល់បោះពីរដង ហើយវាមានភាពច្បាស់លាស់ ដែលប្រធានក្រុមទាហានជើងទឹកនៃទន្លេ Mississippi តែងតែមកទីនេះដើម្បីសិក្សាពីស្ថានភាពទឹកជំនន់។ សម្រាប់ក្រុមនិស្សិតតែងតែប្រើវាដើម្បីធ្វើគំរូលំហូរទឹកនៅក្នុងទន្លេ និងក្លែងធ្វើស្ថានភាពទឹកជំនន់។ ពួកគេប្រមូលទិន្នន័យ ហើយបញ្ចូលវាទៅក្នុងគំរូកុំព្យូទ័រ ដើម្បីប្រមូលព័ត៌មានសម្រាប់សិក្សាស្វែងយល់។ ក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ សិស្សានុសិស្សបានបញ្ជូនទឹកតាមរយៈគំរូឌីជីថលរបស់ពួកគេតាមច្រកផ្លូវទឹក Bonnet Carre។
លោក Hayden Franklin ជានិស្សិតកំពុងសិក្សាផ្នែកវិស្វកម្មជំនាញច្រាំងសមុទ្រ បានបញ្ចេញការយល់ដឹងរបស់ខ្លួនថា គាត់បានរីកធំធាត់ “នៅលើទន្លេ” ហើយតែងតែចាប់អារម្មណ៍នឹងវា។ ឥឡូវនេះគាត់ទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សារបស់គាត់ហើយ ហើយកំពុងធ្វើការលើគម្រោងសិក្សាស្រាវជ្រាវមួយដែលកំពុងជួយកងវិស្វកម្មកងទ័ពអាមេរិកឱ្យកាន់តែឆ្លាតវៃអំពីការងារបូមខ្សាច់។ ជាពិសេស គាត់ និងមិត្តរួមថ្នាក់របស់គាត់កំពុងសិក្សាពីផលប៉ះពាល់លើលំហូរនៃដីល្បាប់ដែលហូរចេញពី Mid Barataria Sediment Diversion នៅតំបន់ដីសណ្តនៃទន្លេ Mississippi ដែលជាគម្រោងឆ្នេរដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិក។ ពួកគេបានប្រមូលទិន្នន័យពីគំរូឌីជីថល ហើយប្រៀបធៀបវាជាមួយនឹងព័ត៌មានដែលបានមកពីទន្លេ “ពិត”។ លោក Franklin បានបន្ថែមថា “ខ្ញុំគិតថាយើងជាផ្នែកមួយនៅក្នុងល្បែងផ្គុំរូបដ៏ធំ” “មានកត្តាផ្សេងៗគ្នាជាច្រើន។ ប៉ុន្តែខ្ញុំគិតថាការងារដែលយើងធ្វើនៅទីនេះអាចជួយរួមចំណែកដល់គម្រោងដ៏ធំនៃរឿងទាំងមូលបាន”។
លោក Coco បានសន្និដ្ឋានថា ម៉ូដែលបែបនេះ រួមជាមួយនឹងទិន្នន័យដែលប្រមូលបានដោយកូនសិស្ស Franklin និងសិស្សដទៃទៀត ក៏អាចត្រូវបានប្រើដើម្បីបង្កើតឌីជីថលភ្លោះបានផងដែរ។លោក Coco បានបន្ថែមថា “នេះគឺជាគំរូ analog ដែលមានឌីជីថលជាច្រើនសម្រាប់វា” ។ “គោលដៅគឺដើម្បីព្យាយាមទទួលបានព័ត៌មានទាំងអស់នេះ ហើយភ្ជាប់វាជាមួយទន្លេពិតប្រាកដ ដើម្បីបង្កើតប្រព័ន្ធឌីជីថលភ្លោះនៃប្រព័ន្ធទន្លេ Mississippi ទាំងមូល វិភាគវា និងយល់ពីធម្មជាតិរបស់ពីវា”។
- Video Advertisement -