តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Bentley Civil User Conference ឆ្នាំ 2025 បាន​វិល​ត្រឡប់​មក​វិញ ដោយមានការចូលរួមពី​អ្នក​ប្រើប្រាស់ អ្នកជំនាញ និង​ថ្នាក់ដឹកនាំ​ឧស្សាហកម្ម Bentley ជាង 500 នាក់។

កម្មវិធីផ្ដោតលើការពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងវិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ដែល​កំពុង​បន្ត​កើតមាន​ដូចជា​កង្វះ​កម្លាំង​ពលកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាស់​ទ្រុឌទ្រោមជាដើម។

ប្រធានបទ​ស្នូល​នៃ​សន្និសីទ​ឆ្នាំ 2025 នេះគឺ​តើកម្មវិធី​ឌីជីថល Open Data និង​បញ្ញា​សិប្បនិម្មិត (AI) ជួយដល់​វិស្វកម្ម​សំណង់​ស៊ីវិលដូចម្ដេច។

លោក Kyle Rosenmeyer ប្រធានផ្នែក Design នៃក្រុមហ៊ុន VHB លោក Scott McMaster អ្នកគ្រប់គ្រង BIM សម្រាប់ការដឹកជញ្ជូនឌីជីថល ក្រុមហ៊ុន PennDOT; និង លោក Kevin O’Connor អនុប្រធានផ្នែកដឹកជញ្ជូនឌីជីថល ក្រុមហ៊ុន Parsons; លោក Ian Rosam នាយកគ្រប់គ្រងផលិតផល ក្រុមហ៊ុន Bentley; លោក Bibhuti Aryal នាយកផ្នែកដំណោះស្រាយឧស្សាហកម្ម ក្រុមហ៊ុន Bentley

លើសពីនេះ សន្និសីទ​ក៏​បាន​បង្ហាញពី​ពី​និន្នាការ​បច្ចេកវិទ្យា​សំខាន់ៗ​ចំនួន ៣ ចំណុចផងដែរ។

ជាដំបូង សន្និសីទ​ពិភាក្សា​អំពី​របៀប​ដែល​គំរូភ្លោះ​ឌីជីថល​ជួយបង្កើនប្រសិទ្ធភាពគម្រោង។កម្មវិធីដូច iTwin និង Bentley Infrastructure Cloud កំពុង​ជួយឱ្យ​វិស្វករ​ក្នុង​ការ​បំប្លែង​ទិន្នន័យ​ស្មុគស្មាញ​ទៅ​ការងារដែលអាចអនុវត្ត និងដោះស្រាយបាន។ ឧទាហរណ៍ ការប្រើកម្មវិធីទាំងនេះ ដើម្បីរចនា និងបង្កើតសេណារីយ៉ូដូចពិតនៃការដ្ឋាន មុននឹងសាងសង់ជាក់ស្ដែង ដើម្បីស្វែករកហានិភ័យជាដើម។ កម្មវិធីទាំងនេះ​ បានជួយ​សន្សំ​សំចៃ​ថវិកា និងពេលវេលាវិស្វករជាច្រើន។

ចំណុចសំខាន់មួយទៀតគឺ​ Open Data ការរួមបញ្ចូល Geospatial 3D Tiles និង Google Maps ទៅក្នុងកម្មវិធី MicroStation 2025។ ការរួមបញ្ចូលនេះជួយឱ្យវិស្វករមានបរិបទភូមិសាស្ត្រ 2D និង 3D ក្នុងដៃ ដើម្បីបង្ហាញប្លង់គម្រោង។​ នេះមានន័យថា ប្លង់គឺត្រូវបង្ហាញនៅលើទីតាំងផ្ទាល់ដូចពិត។

ជាចុងក្រោយ និន្នាការសំខាន់មួយទៀតគឺលំហូរការងារដែលគាំទ្រដោយ AI។ Bentley កំពុងប្រើ AI ធ្វើជាលេខាដើម្បីពន្លឿនការងារវិស្វកម្ម មិនមែនជំនួសការងារវិស្វករនោះទេ។ ដំណោះស្រាយដូចជា OpenSite+ បាន AI ច្នៃប្រឌិតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការជួយជំរុញប្រសិទ្ធភាពទាក់ទងនឹងដោះស្រាយបញ្ហា។ កត្តានេះបានជួយដោះស្រាយ​​បញ្ហាកង្វះខាតបុគ្គលិក​បានយ៉ាងច្រើន។

សារពីសន្និសីទឆ្នាំ 2025 គឺច្បាស់លាស់ ពោលគឺ អនាគតនៃហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើការផ្លាស់ប្តូរឌីជីថល។ ឧបករណ៍ទាំងនេះជួយឱ្យប្រព័ន្ធអេកូឡូស៊ីនៃសំណង់មានប្រសិទ្ធភាពជាងមុន។

ឧទាហរណ៍នៃ 3D Photorealistic tile របស់ Google នៅក្នុង MicroStation
គម្រោងអភិវឌ្ឍន៍ដីធ្លីដោយប្រើប្រាស់ OpenSite+
- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]

អាមេរិកប្រើដ្រូន AI ដើម្បីពិនិត្យស្ពានខូច ​៦០០,០០០ កន្លែង សន្សំថវិការាប់លានដុល្លារ

សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរពីការប្រើប្រាស់មនុស្សឱ្យឡើ […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់ […]