ការសាងសង់គ្រឹះរបស់ គម្រោង The Penthouse បានបញ្ចប់
ការសាងសង់គ្រឹះរបស់ គម្រោង The Penthouse បានបញ្ចប់ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ ក្នុងខែមីនា ឆ្នាំនេះ ការសាងសង់គ្រឹះ របស់អគារខុនដូលំដាប់ផ្កាយ៥ The Penthouse Residence ត្រូវបានបញ្ចប់ ហើយកំពុងបន្តលើការសាងសង់ជាន់ក្រោមដីនិងរចនាសម្ព័ន្ធគ្រឿងបង្គុំរបស់អគារ។
មានទីតាំងស្ថិតនៅក្នុងតំបន់ដងទន្លេ ដែលមានការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញ ដោយស្ថិតនៅតាមបណ្ដោយមហាវិថីសុធារសទល់មុខសណ្ឋាគារ Sofitel Phokeethra និងផ្សារទំនើបអ៊ីអន។ The Penthouse ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដារអន្ដរជាតិ ជាមួយសម្ភារ និងបច្ចេកវិទ្យាសាងសង់ដែលប្រកបដោយភាពច្នៃប្រឌិដ្ឋ និងទំនើបៗបំផុត។ ចំណុចទាំងនេះគឺដើម្បីធានានូវគុណភាព សោភ័ណភាព និងការផ្តល់ជូននូវបែបបទរស់នៅដែលប្រកបដោយផាសុកភាពដល់អតិថិជន។ ផ្ទុយពីគម្រោងអភិវឌ្ឍន៍ផ្សេងៗ ដែលមិនបង្ហាញនូវព័ត៌មានលម្អិតស្តីពីការសាងសង់ និងសម្ភារដែលប្រើប្រាស់ គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃ ១១០លានដុល្លារនេះមានគោលបំណងបង្ហាញពីតម្លាភាពនៃព័ត៌មានពាក់ព័ន្ធនឹងសំណង់ ដើម្បីទទួលបាននូវទំនុកចិត្តពីអតិថិជន។
បើយោងតាមក្រុមហ៊ុនអភិវឌ្ឍ The Penthouse Residence Co., Ltd. ប្លង់ស្ថាបត្យកម្មរបស់គម្រោងកម្ពស់ ៣៦ជាន់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន HOKO Design and Build Co., Ltd. ក្រោមការសិក្សាយ៉ាងលំអិតរបស់ស្ថាបត្យករជនជាតិខ្មែរ បារាំង កាណាដា និងអាមេរិក ចំណែកឯការរចនាផ្នែកខាងក្នុងធ្វើឡើងដោយក្រុមហ៊ុន Sangiorgio ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី។ ដោយអនុលោមតាមកូដអគារនៃស្តង់ដារបេតុងរបស់វិទ្យាស្ថានបេតុងរបស់អាមេរិក (ACI) អគារនេះ នឹងប្រើប្រាស់ខ្នាតបេតុងដ៏រឹងមាំសម្រាប់រចនាសម្ព័ន្ធគ្រឿងបង្គុំអគារ ខណៈដែលជញ្ជាំង នឹងត្រូវបានតម្លើងផ្សំគ្នាដោយបេតុងអារម៉េឥដ្ឋបាយអ និងឥដ្ឋស្រាល ឬកញ្ចក់ ដើម្បីកាត់បន្ថយបន្ទុកទម្ងន់លើអគារ។
អតិថិនដែលស្នាក់នៅក្នុងខុនដូរដែលមាន ៤៥៨យូនីតនេះ នឹងរីករាយជាមួយនិងការរស់នៅប្រកបដោយផាសុកភាព ដោយបន្ទប់មានកម្ពស់ពិដានយ៉ាងទូលាយពី ២,៦ ម៉ែត្រ ទៅ ២,៨ ម៉ែត្រ ដែលបំពាក់នូវពិដានម្នាងសីលាគុណភាពខ្ពស់ជាមួយនឹងស្រទាប់ Skim Coat និងថ្នាំលាបប្រភេទ Emulsion។ ខណៈដែលបង្អួចនឹងត្រូវបំពាក់ដោយស៊ុមអាលុយមីញ៉ូមដែលស្រោបស្រទាប់ថ្នាំការពារច្រែះ ហើយទ្វារវិញគឺប្រើប្រាស់នូវវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ជាច្រើន។ សម្រាប់ច្រកទ្វារធំនឹងត្រូវរចនាឡើងពីឈើដុំធម្មជាតិ ជាមួយនិងការលំអដោយបន្ទះឈើ MDF (Medium Density Fibreboard។ ចំពោះទ្វារឈើបន្ទះខ្យល់ខាងក្នុង ត្រូវបានរចនាឡើងសម្រាប់បន្ទប់គេង និងបន្ទប់ទឹក។ ចំពោះទ្វារនៅរានហាល និងទ្វារផ្សេងៗទៀត នឹងបំពាក់ដោយស៊ុមអាលុយសមិនច្រែះ ជាមួយនិងកញ្ចក់រុញរំកិល ឬបិទបើក។
កម្រាលគឺជាផ្នែកមួយក្នុងចំណោមផ្នែកសំខាន់ៗនៅក្នុងលំនៅដ្ឋាន ដែលក្រុមហ៊ុនអភិវឌ្ឍន៍ បានផ្ដល់អាទិភាពជាពិសេស។ កម្រាលឥដ្ឋប្រភេទផ្សេងៗគ្នា នឹងត្រូវបានរៀបតម្រូវយ៉ាងល្អឥតខ្ចោះ នៅក្នុងទីតាំងផ្សេងៗគ្នាក្នុងបរិវេណលំនៅដ្ឋាន។ សម្រាប់ច្រកចូលបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ ច្រករបៀងខាងក្នុង និងកន្លែងប្រើប្រាស់ផ្សេងទៀត និងមានបំពាក់នូវឥដ្ឋការ៉ូ (homogeneous tiles with skirting) ចំណែកផ្ទះបាយក៏ត្រូវបានរចនាឡើងដោយប្រើឥដ្ឋការ៉ូ (homogeneous tiles) ផងដែរ ដែលដូចគ្នាទៅនឹងបន្ទប់ទឹក និងរានហាលក៏ត្រូវប្រើនូវឥដ្ឋការ៉ូ (homogeneous tiles with skirting) និងជាប្រភេទឥដ្ឋការ៉ូសេរ៉ាមិច ជាមួយប្រព័ន្ធការពារជម្រាបទឹកសម្រាប់បន្ទប់ទឹក។ ដោយឡែកកម្រាលឥដ្ឋសេរ៉ាមិចដែលមានផ្ទៃបែបកម្រាលឈើ ត្រូវបានរចនាឡើងជាពិសេសសម្រាប់បន្ទប់គេង។
ចំពោះជញ្ជាំងនឹងលំអបញ្ចប់ដោយថ្នាំលាបដែលមានស្រទាប់ថ្នាំ Skim coat emulsion ការពារបាននូវការកាន់ស្លែ ស្នាមប្រឡាក់ ងាយសម្អាត និងមិនប៉ះពាល់ដល់ខុសភាព ទាំងជញ្ជាំងនៅច្រកចូលបន្ទប់ទទួលភ្ញៀវ បន្ទប់បរិភោគអាហារ បន្ទប់គេងទាំងអស់ ច្រកផ្លូវដើរខាងក្នុង និងកន្លែងទុកដាក់សម្ភារនៃបន្ទប់ខុនដូ។ ដោយសារថាឥដ្ឋការ៉ូ (homogeneous tiles) នឹងត្រូវបានប្រើប្រាស់សម្រាប់ពេញផ្ទៃបន្ទប់ទឹកទាំងអស់ ដូចនេះ ឥដ្ឋការ៉ូប្រភេទនេះ និងឥដ្ឋការ៉ូសេរ៉ាមិច នឹងត្រូវបានប្រើសម្រាប់ជញ្ជាំងផ្ទះបាយ និងតុរៀបម្ហូបអាហារ និងទូចង្ក្រានខាងលើផងដែរ។
ម៉ាស៊ីនត្រជាក់ដែលបំពាក់ជាប់ជញ្ជាំងនឹងត្រូវដំឡើងនៅក្នុងបន្ទប់ខុនដូនីមួយៗ។ សម្រាប់បរិក្ខារបន្ទប់ទឹក នឹងបំពាក់នូវអាងងូតទឹកមួយឈុត ក្បាលផ្កាឈូកងូតទឹកជាមួយដងកាន់ដៃមួយឈុត និងឡាវ៉ាបូលាងដៃមួយឈុតតុដាក់សម្ភារសំអាងជាមួយនិងកញ្ចក់ឆ្លុះមួយឈុត ចានបង្គន់មួយឈុត ទម្រដាក់កន្សែង ឬទំពក់អាវសម្រាប់បន្ទប់ទឹកមេ (អាស្រ័យទៅតាមប្រភេទបន្ទប់ខុនដូនីមួយៗ)។
ក្រៅពីនេះ មានលក្ខណៈពិសេសបន្ថែមទៀត ដូចជាទូផ្ទះបាយត្រូវបានរួមបញ្ចូលគ្នាទៅនឹងបំពង់ និងគម្របម៉ាស៊ីនកំដៅទឹកអគ្គិសនី។
ដើម្បីធានាបាននូវ ស្តង់ដារសាងសង់កម្រិតខ្ពស់ ការតុបតែងប្រកបដោយគុណតម្លៃ និង ផាសុកភាពសម្រាប់ប្រើប្រាស់យូរអង្វែង The Penthouse Residence បានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារដែលមានកេរ្តិ៍ឈ្មោះល្បីៗជាច្រើន។
បើយោងតាមគេហទំព័រ RealEstate.com សម្ភារបន្ទប់ទឹក នឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុនម៉ាកល្បីលំដាប់ពិភពលោក ដូចជាក្រុមហ៊ុន Grohe និង Hafele មកពីប្រទេសអាឡឺម៉ង់ ក្រុមហ៊ុន Cotto មកពីប្រទេសថៃ និង TOTO មកពីប្រទេសជប៉ុន ព្រមទាំង American Standards ដែលនឹងផ្តល់នូវផលិតផល ដែលបំពេញមុខងារបានយ៉ាងល្អឥតខ្ចោះនិងប្រើប្រាស់បានរយៈពេលយូរ។ សម្ភារនិងបរិក្ខារទាំងនេះ នឹងជួយធានានូវសុវត្ថិភាពរបស់គម្រោង និងបង្កើនទំនុកចិត្តក្នុងចំណោមអតិថិជន ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ នៅខែសីហាឆ្នាំ ២០១៦ ក្រុមហ៊ុនអភិវឌ្ឍនេះ បានសហការជាមួយក្រុមហ៊ុន CPAC ជាសាខាធំរបស់ក្រុមហ៊ុន SCG Thailand ដើម្បីប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពខ្ពស់របស់ CPAC នៅក្នុងគម្រោង នេះ។
ជាមួយការងារសាងសង់ដ៏លឿន គម្រោងនេះត្រូវបានគេរំពឹងទុកថានឹងត្រូវបញ្ចប់មុនដំណាច់ឆ្នាំ ២០១៨ ទៅតាមកាលកំណត់របស់ខ្លួន។ អចលនទ្រព្យនេះផ្តល់ជូននូវបន្ទប់ខុន-ដូបួនប្រភេទ ដូចជា បន្ទប់ (Studio) ចំនួន២៤២ យូនីត មានតម្លៃចាប់ពី ៦៣.០០០ ដុល្លារ ក្នុងមួយយូនីត បន្ទប់ (Suite) ប្រភេទ (បន្ទប់គេង ២-៣) ចំនួន ៩២ យូនីត មានតម្លៃចាប់ពី ១២២.១៤០ ដុល្លារ បន្ទប់ប្រភេទ Embassy (បន្ទប់គេង ២-៣) មាន ៩៤ យូនីត មានតម្លៃចាប់ពី ២៥៣.៣៨០ ដុល្លារ និងបន្ទប់ប្រភេទ President (បន្ទប់គេង៣) មាន ១៤ យូនីត តម្លៃចាប់ពី ៤២០.២១៥ដុល្លារ ។ ចុងក្រោយ គឺបន្ទប់ប្រភេទ Richmond Penthouse (បន្ទប់គេង ៤) មានចំនួន ១៦ យូនីត និងតម្លៃចាប់ពី ៥០៤.៥១០ដុល្លារ។
លោក សួស អ៊ឹមស៊ូជីវី ជំនួយការនាយកគម្រោង The Penthouse Residence បានឲ្យដឹងថា ជាង ៥០ ភាគរយនៃបន្ទប់ខុនដូត្រូវបានលក់អស់ហើយ រហូតមកដល់ពេលនេះ ជាមួយនឹងការរំពឹងទុកថា ជាង ៧០ភាគរយនឹងត្រូវបានលក់ចេញអស់នៅចុងឆ្នាំនេះ។
លោកបានបញ្ជាក់ផងដែរថា “គម្រោង The Penthouse Residence គឺជាគម្រោងខុនដូមួយក្នុងចំណោមគម្រោងខុនដូ ដែលលក់ដាច់ជាងគេបំផុតនៅទីក្រុងភ្នំពេញក្នុងរយៈពេលកន្លងមក មកដល់ពេលនេះ ដោយសារតែទីតាំងដ៏ល្អរបស់គម្រោង គុណភាពដែលល្អបំផុត និងតម្លៃសមរម្យ។ លោកបានបន្ថែមថា The Penthouse Residence នឹងផ្តល់ជូនទាំងគុណភាព និងតម្លៃដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យ ដែលមានអាហារដ្ឋានដ៏ប្រណីតនៅជាន់ដំបូលអគារ និងចំណតរថយន្តចំនួន ៩ជាន់។ សម្រាប់ពេលឥឡូវនេះ ក្រុមហ៊ុនមានការលក់បញ្ចុះតម្លៃ ៥ ភាគរយ និងផ្តល់ជូនទូរស័ព្ទដៃ iPhone 6s មួយគ្រឿងសម្រាប់អតិថិជន ដែលសម្រេចចិត្តកក់បន្ទប់ខុនដូរបស់ក្រុមហ៊ុននៅថ្ងៃនេះ។ ជាមួយនិងការធានាជួលត្រឡប់វិញ (GRR) ក្នុងអត្រា ៦ភាគរយក្នុងមួយឆ្នាំ ឬក៏ ១៨ភាគរយ ក្នុងរយៈពេលបីឆ្នាំ”៕
សម្រាប់ព័ត៍មានបន្ថែម សូមចូលមកកាន់គេហទំព័រ: http://www.thepenthouseresidence.com
ឬទាយយកឯកសារសម្រាប់ព័ត៍មានលំអិត: https://drive.google.com/file/d/0B4bA-xYTYtcyZ3Fwcndoa0VqTWs/view
- Video Advertisement -