ការសាងសង់បុរីកើនឡើងខ្លាំងមុនការបោះឆ្នោត

ចំនួនការសាងសង់បុរីថ្មីៗជាច្រើនត្រូវបានប្រកាសនៅដំណាច់ឆ្នាំ២០១៧ ដែលនេះផ្តល់នូវសូចនាករថា ឧស្សាហកម្មនេះនៅតែមានសន្ទុះខ្លាំងនៅមុនការបោះឆ្នោតនៅឆ្នាំក្រោយ។

បុរីវិមានភ្នំពេញបានប្រកាសពីការសាងសង់គម្រោងទី៨ របស់ខ្លួននៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅផ្លូវបុរីអង្គរជិតនឹងគម្រោងមួយផ្សេងទៀតរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Chip Mong Land ក៏បានចាប់ផ្តើមសាងសង់លើគម្រោង Landmark 271 របស់ខ្លួននៅកណ្តាលរាជធានីនៅចុងខែធ្នូផងដែរ។

The Palm ដែលជាគម្រោងសម្រាប់ការរស់នៅលក្ខណៈបែបរីសតដ៏ពិសេស អភិវឌ្ឍន៍ដោយក្រុមហ៊ុន World​Bridge Group នៅតាមបណ្តោយផ្លូវជាតិលេខ១ ក៏បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែធ្នូ នេះផងដែរ។

ការបន្តដាក់ចេញនូវគម្រោងថ្មីៗបង្ហាញថា តាមទស្សនរបស់វិនិយោគិន ទីផ្សារអចលនទ្រព្យនឹងបន្តកើនឡើងនៅក្រោយការបោះឆ្នោត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]