ការសាងសង់រោងចក្រថាមពលធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុងសម្រេចបាន ១០%

មកទល់បច្ចុប្បន្ន គម្រោងសាងសង់រោងចក្រថាមពលដើរដោយដុតធ្យូងថ្ម តម្លៃជាង ១ពាន់លានដុល្លារ អានុភាព ៧០០មេហ្គាវ៉ាត់ នៅកោះកុង សម្រេចបានក្នុងរង្វង់ ១០% ហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។

ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងសាងសង់ហាក់មានភាពយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននៅមានរយៈពេលយូរទៀតសម្រាប់អភិវឌ្ឍន៍គម្រោង។

ឯកឧត្តម ថ្លែងថា៖ «បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការឈូសឆាយ នៅឡើយ។ ក្រុមហ៊ុនមានពេលយូរទៀត លើការងារនេះ»។

តាមផែនការ គម្រោងថាមពលនេះ គ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា គម្រោងតម្លៃ ១,១ពាន់លានដុល្លារ ត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍកម្ពុជាអនុម័តជាផ្លូវការកាលពីចុងឆ្នាំមុន។

លាតសន្ទឹងនៅលើផ្ទៃដី១៦៨ ហិកតា ក្នុងភូមិថ្មស និងភូមិចម្លងគោ ស្រុកបុទុមសាគរ គម្រោងយក្សមួយនេះ ត្រូវបានវិនិយោគ និងកំពុងអនុវត្តដោយក្រុមហ៊ុន Botum Sakor Energy Co Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន Royal Group។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor Energy Co., Ltd កាលពីខែវិច្ឆិកា ឆ្នាំមុន បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Sinosteel Engineering & Technology រួចរាល់ ដោយក្រុមហ៊ុនចិននេះ នឹងទទួលការរចនាប្លង់ ផ្គត់ផ្គង់ឧបករណ៍ និងសាងសង់។ (អានបន្ថែម)

ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]