ការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន

រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។
យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់មួយចំនួនទៀត។

បច្ចេកវិទ្យានេះមានលក្ខណៈពិសេសប្លែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលចង់សម្រេចបានគោលដៅកាត់បន្ថយឧស្ម័នពុល ប៉ុន្តែក៏ចង់ពង្រីកសេដ្ឋកិច្ច។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចវិនិយោគបង្កើតរោងចក្រថាមពលនៅស្រុកល្វាឯមកាលពីឆ្នាំ២០២០ បន្ទាប់ពីកម្ពុជា បានជួបនឹងវិបត្តិថាមពលផ្គត់ផ្គង់ទាបជាងតម្រូវការកាលពីឆ្នាំ២០១៩។

បើតាមក្រសួងរ៉ែ និងថាមពល រោងចក្រថាមពលនេះ បានបញ្ចប់ការសាងសង់ និងត្រៀមដាក់ដំណើរការផលិតថាមពល នៅពេលតម្រូវការប្រើប្រាស់ថាមពលនៅភ្នំពេញកើនឡើង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]