ការស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៣៦% ហើយ

បន្ទាប់ពីបើកការដ្ឋានអស់៦ខែ ផ្លូវជាតិលេខ ១០ ភ្ជាប់ពីខេត្តបាត់ដំបង និងខេត្តកោះកុង គិតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ ៣៦% ហើយ។ នេះបើយោងតាមការរចុះពិនិត្យវឌ្ឍនភាពគម្រោងរបស់ក្រសួងកាលពីព្រឹកថ្ងៃទី៦ សីហានេះ។

ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបប្រមាណ ១៩៩គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) ក្នុងទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។

ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម)

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ការស្ថាបនាផ្លូវជាតិលេខ១០នេះ មានការលំបាកច្រើន ដោយត្រូវគិតគូរពីផលប៉ះពាល់ប្រជាសហគមន៍ បរិស្ថាន និងសត្វព្រៃ ជាពិសេសការកសាងស្ពានឆ្លងកាត់ស្ទឹងអាតៃ ប្រវែង ៥១២ម៉ែត្រ និងកំពស់ ៧២ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា»។

«ផ្លូវជាតិលេខ១០នេះ ក៏មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ» ឯកឧត្តមបានបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]