ការស្ថាបនាផ្លូវជាតិលេខ៥៨ សម្រេចបាន ៦៣ភាគរយហើយ

ការអភិវឌ្ឍន៍ផ្លូវជាតិលេខ​ជាតិលេ​ខ៥៨ កំពុង​ប្រព្រឹត្តិទៅយ៉ាងរលូន ហើយ​គ្រោង​នឹង​បើកឲ្យធ្វើចរាចរនៅខែធ្នូ ឆ្នាំ២០១​៨ ខាងមុខ។

ផ្លូវថ្មីដែលកំពុងសាងសង់នេះ​​ នឹង​ជមុ្រញកំណើនសេដ្ឋកិច្ចនៅទីជនបទជិតព្រំដែនជាមួយប្រទេសថៃ ដោយតភ្ជាប់ចេញពីខេត្តបន្ទាយជ័យ ទៅខេត្តឧត្តរមានជ័យ ដែលជាប់នឹងព្រំដែនប្រទេសថៃ​។ គម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន​ Shanghai Construction Group Co., Ltd. ហើយគ្រោងនឹងចំណាយ ១២២លានដុល្លារអាមេរិក ដើម្បីបញ្ចប់ការសាងសង់។

ផ្លូវជាតិលេខ៥៨ ​បានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ កាលពីខែ​មិថុនា ឆ្នាំ២០១៥ មានប្រវែងសរុប ១៧៤,៤៧៨គម និងទទឹង ១២ម ហើយបើតាមឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នការងារស្ថាបនាផ្លូវនេះសម្រេចបាន ៦៣ភាគរយហើយ។

“ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា​ និងថៃ ក្នុងន័យជម្រុញការ​វិនិយោគលើវិស័យពាណិជ្ជកម្ម មិនតែប៉ុណ្ណោះវា​ថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងស្រុកចំពោះការធ្វើដំណើរ និងដឹកជញ្ជូនប្រកបដោយភាពងាយស្រួល និងឆាប់​រហ័សផងដែរ។” នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ស៊ុន ចាន់ថុល​ ក្នុង​ការចុះត្រួតពិនិត្យការដ្ឋានសាងសង់នាសប្តាហ៍ដំបូងនៃខែកញ្ញានេះ។​

កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងនេះ ក្រសួងដឹកជញ្ជូនក៏បានប្រកាសផងដែរថា​ការសាងសង់ស្ពានស្ទឹងបត់-ណង​ អាច នឹង​ចាប់ផ្តើមនៅខែ​មករា ឆ្នាំ២០១៨ ខាងមុខ ហើយស្ពានថ្មីនេះនឹងតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅស្រុកបានណងអៀង ក្នុងខេត្តសាកែវ ប្រទេសថៃ។

បើតាមរបាយការ​ណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញឲ្យដឹងថា​ មានប្រមាណ ៧០ភាគរយនៃការសាងសង់ស្ពាន និងផ្លូវថ្មីៗទាំងអស់នៅកម្ពុជាទទួលបានកម្ចីពីប្រទេសចិន​ ដោយមានចំនួនសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។ របាយការណ៍ដដែលបានបង្ហាញថា​ បច្ចុប្បន្នកម្ពុជាមានផ្លូវជាតិ​សរុបប្រវែងជាង​ ១១ពាន់គីឡូម៉ែត្រ និង​ផ្លូវក្នុងទីរួមខេត្ត-ក្រុងប្រវែងសរុបប្រមាណជាង ៤.៤០៧គីឡូម៉ែត្រ។

ឧត្តម​ ស៊ុន​ ចាន់ថុល បានមានប្រសាសន៍កាលពីដើមខែ សីហា កន្លងមកនេះថា កម្ពុជាចំណាយប្រមាណជាង​២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ សម្រាប់តំហែទាំលើការជួសជុលបណ្តាញផ្លូវនៅទូទាំងប្រទេស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Ministry of Public Works Supports Plastic-Modified Asphalt Technology for Sustainable Road Infrastructure

ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]