កាស៊ីណូខ្នាតយក្សហុងកុងដែលគ្រោងនឹងបើកនៅខេត្តកោះកុង ត្រូវបានពន្យារពេលម្ដងទៀត

ក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរនៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។

នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកឡើយ ដោយនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែង។ (អានបន្ថែម)

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Century Entertainment កាលពីថ្ងៃសុក្រ កន្លងមក ដោយសារតែវិធានការបិទខ្ទប់ ការងាររៀបចំបើកកាស៊ីណូថ្មីដែលរួមមានការធ្វើតេស្តប្រព័ន្ធ និងការបណ្តុះបណ្តាលបុគ្គលិក គឺនៅទ្រឹងគ្មានដំណើរការទៅមុខនោះទេ។

ប៉ុន្តែក្រុមហ៊ុននឹងបន្តធ្វើការងារណាដែលអាចធ្វើទៅបាន ធ្វើយ៉ាងដើម្បីបើកកាស៊ីណូឱ្យបាន នៅពេលស្ថានភាពកូវីដធូរស្បើយ។

គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម)

ទីតាំងថ្មីកាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម។

ដូចគ្នានេះដែរ កាស៊ីណូធំៗនៅកម្ពុជាសុទ្ធសឹងតែរងផលប៉ះពាល់ពីការបិទខ្ទប់ និងបញ្ហាកូវីដ។ ជាក់ស្ដែងកាស៊ីណូធំជាងគេនៅកម្ពុជា NagoWorld ទើបប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ១៣០០ នាក់ ដោយសារចំណូលធ្លាក់ចុះ។ (អានបន្ថែម)

ដូចគ្នានេះ កាស៊ីណូល្បីនៅប៉ោយប៉ែត Star Vegas ក៏ធ្លាក់ចំណូលជាង ៥៤% នៅត្រីមាសទី ១ នេះដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]