កាស៊ីណូថ្មីមួយទៀតបង្ហាញខ្លួននៅក្រុងព្រះសីហនុ

កាស៊ីណូនិងសណ្ឋាគារថ្មីមួយបានបើកសម្ពោធដាក់ឱ្យដំណើរការកាលពីម្សិលមិញនៅខេត្តព្រះសីហនុ ប៉ុន្ដែផ្ទុយពីរាល់សព្វដងដែលជាការវិនិយោគពីប្រទេសចិន គួរឱ្យភ្ញាក់ផ្អើលកាស៊ីណូថ្មីមួយនេះជាការវិនិយោគពីប្រទេសមីយ៉ាន់ម៉ា ដែលឈ្មោះថាGobo East Entertainment Hotel & Casino ។

ក្នុងឱកាសនៃការបើកសម្ពោធដាក់ឱ្យដំណើរការនេះក៏មានការចូលរួមជាអធិបតីភាពពីសំណាក់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា ព្រឹទ្ធសភា ព្រមជាមួយនឹង ឯកឧត្តម យូ មីយីនស៊ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសមីយ៉ាន់ម៉ា ប្រចាំប្រទេសកម្ពុជាផងដែរ។

Gobo East Entertainment Hotelមានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរ ជាអគារកម្ពស់ ៥ ជាន់ និងមានសរុប ១២៣ បន្ទប់ ដែលក្នុងនោះបានប្រើប្រាស់ទុនវិនិយោគប្រមាណ ១៣ លានដុល្លារ។

លោកជំទាវម៉ែន សំអន បានមានប្រសាសន៍ថា៖“ការវិនិយោគលើសណ្ឋាគារនិងកាស៊ីណូរបស់ក្រុមហ៊ុន ហ្គោបូ អ៊ីស្ត អ៊ីនធ័រធេនមិន នេះជាការឆ្លុះបញ្ចាំងនូវការលូតលាស់ទៅមុខឥតឈប់ឈរនៃការវិនិយោគរបស់បរទេសមកកាន់កម្ពុជា។ នៅពេលដែលមានការវិនិយោគបរទេសកាន់តែច្រើនសេដ្ឋកិច្ចក្នុងតំបន់ក៏កាន់តែរីកចម្រើនជាពិសេសនៅការវិនិយោគនេះនឹងជួយបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុកផងដែរ”។

“ខេត្តព្រះសីហនុកំពុងតែមានសក្តានុពលយ៉ាងខ្លាំងទាំងវិស័យទេសចរណ៍និងវិស័យអចលនទ្រព្យ ហើយរដ្ឋាភិបាល បាននឹងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធានាថាការអភិវឌ្ឍន៍នេះប្រកបទៅដោយនិរន្តរភាពនិងយូរអង្វែង” លោកជំទាវ បានបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]