កាស៊ីណូយក្សហុងកុង Century Entertainment នឹងបើកដំណើរ នៅខេត្តកោះកុង ចុងខែមេសានេះ

ក្រុមហ៊ុនកាស៊ីណូយក្សហុងកុង Century Entertainment International Holdings សង្ឃឹមថានឹងបើកដំណើរកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់តារាសាគរខេត្តកោះកុង នៅចុងខែមេសានេះ បន្ទាប់ពីពន្យារច្រើនសារ ដោយសារការរីករាលដាលនៃជំងឺ១៩។ នេះបើយោងតាមសារព័ត៌មាន IAG កាលពីថ្ងៃទី ១ មេសា។

យោងតាមផែនការដំបូង កាស៊ីណូគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ប៉ុន្ដែដោយសារតែការផ្ទុះឡើងនៃការឆ្លងរីករាលដាលមេរោគកូវីដ១៩ក្នុងសហគមន៍ កាលបរិច្ឆេទបើកត្រូវបានពន្យារទៅខែមីនា ហើយពេលនេះពន្យារទៅចុងខែមេសា។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនបានតម្លើងឧបករណ៍ តុលេងល្បែង និងគ្រឿងតុបតែងផ្សេងៗរួចហើយ នៅក្នុងទីតាំងថ្មីនេះ ពោលគឺនៅតែរង់ចាំតែស្ថានភាពប្រសើរឡើងប៉ុណ្ណោះ មុននឹងបើកទ្វារ។

គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម)

ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល ៣៥ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០៣៥។

គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីកាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹង ភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម។

- Video Advertisement -