កិច្ចការដែលត្រូវពិនិត្យពិច័យក្នុងដំណើរការទិញលក់ដី

ក. កម្មវត្ថុ ៖ ហេតុអ្វីចាំបាច់ត្រូវដឹងពីកម្មវត្ថុផ្ទាល់របស់អ្នក?

ចាប់ផ្តើមដំបូងនៃដំណើរការដែលត្រូវពិនិត្យពិច័យក្នុងការទិញលក់ដីធ្លីរបស់អ្នក អ្នកចាំបាច់ត្រូវដឹងពីកម្មវត្ថុរបស់អ្នក។ ការមានចំណេះដឹងច្បាស់លាស់អំពីកម្មវត្ថុរបស់អ្នកជួយអ្នកក្នុងការកំណត់វិសាលភាពការងាររបស់អ្នក និងកំណត់ទិសដៅសកម្មភាពរបស់អ្នកច្បាស់លាស់។ វាអាចឲ្យអ្នកផ្តោតអារម្មណ៍របស់អ្នកលើគម្រោងដែលត្រូវពិនិត្យពិច័យក្នុងការទិញដីធ្លីទាំងមូល។ បើគ្មានគំនិតច្បាស់លាស់ចំពោះគោលដៅរបស់អ្នកទេ អ្នកអាចនឹងផ្តោតទៅលើចំណុចដែលមិនសំខាន់ ឬមិនទាក់ទងទៅនឹងគោលបំណងចុងក្រោយរបស់អ្នក។

ខ. ការពិនិត្យពិច័យលើប្រភេទអចលនទ្រព្យ

ដំណើរការនៃការពិនិត្យពិច័យលើការទិញលក់ដីមានពីរប្រភេទ៖

១) ការពិនិត្យពិច័យមុនផ្ទេរកម្មសិទ្ធិ

មុនពេលធ្វើការសម្រេចចិត្តខាងពាណិជ្ជកម្ម ជាទូទៅអ្នកទិញត្រូវមានទស្សនៈវិស័យច្បាស់លាស់ថា ម្ចាស់ គឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យ ដោយមានការទទួលស្គាល់ពេញលេញពីអាជ្ញាធរពាក់ព័ន្ធតាមរយៈកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់តាមច្បាប់ភូមិបាល។ អចលនទ្រព្យមិនត្រូវមានជាប់ពាក់ព័ន្ធនឹងប្រភេទបន្ទុកផ្សេងៗរួមមាន សិទ្ធិលើបំណុល សិទ្ធិលើវត្ថុបញ្ចាំ ហ៊ីប៉ូតែក សិទ្ធិជួល និងការសន្យា។ ជាមួយគ្នានេះដែរ វាក៏សំខាន់ដូចគ្នាក្នុងការបន្លាយការអង្កេតដើម្បីបង្កើតព័ត៌មានកំណត់ថា តើអចលនទ្រព្យជាប់ក្នុងវិវាទនៅតុលាការ ឬមានបញ្ហាមរតកដែលមិនទាន់បានដោះស្រាយ ឬស្ថិតនៅក្នុងតំបន់កំហិតរបស់រដ្ឋាភិបាលដែរឬទេ។

ប្រភេទនៃការពិនិត្យពិច័យទាំងនេះ តម្រូវឲ្យមានការពិនិត្យយ៉ាងហ្មត់ចត់លើគ្រប់ទិដ្ឋភាពទាំងអស់នៃអចលនទ្រព្យ ព្រោះថាការរកឃើញជាទូទៅមានឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់អ្នកទិញលើប្រតិបត្តិការនោះ។ ពួកគេអាចជ្រើសរើសការបោះបង់បំណងរបស់ខ្លួនក្នុងការទិញយកនូវអចលនទ្រព្យ ប្រសិនបើការរកឃើញពីបញ្ហាសក្តានុពលមួយចំនួនដែលប៉ះពាល់ដល់ស្ថានភាពបច្ចុប្បន្ន ឬសូម្បីតែអនាគតនៃអចលនទ្រព្យ។

២) ការពិនិត្យពិច័យក្រោយការផ្ទេរកម្មសិទ្ធិ

ជាទូទៅ ការពិនិត្យពិច័យប្រភេទនេះ គឺដើម្បីធានាថាអចលនទ្រព្យត្រូវបានផ្ទេរយ៉ាងត្រឹមត្រូវស្របតាមច្បាប់ទៅឲ្យអ្នកទទួលដី។ ជាទូទៅ អ្នកទិញអចលនទ្រព្យអនុវត្តការពិនិត្យពិច័យនេះមុនពេលពួកគេធ្វើការទូទាត់ប្រាក់ជាចុងក្រោយឲ្យអ្នកលក់។ ការពិនិត្យពិច័យនេះភាគច្រើនពាក់ព័ន្ធនឹងការអង្កេតជាមួយអាជ្ញាធរមូលដ្ឋាន អាជ្ញាធរសុរិយោដី និងសូម្បីតែអាជ្ញាធរពន្ធដារដោយសារតែពួកគេពាក់ព័ន្ធនឹងដំណើរការផ្ទេរកម្មសិទ្ធិ។

គ. ការពិនិត្យឯកសារ៖

មិនថាជាប័ណ្ណកម្មសិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ព័ត៌មានខាងក្រោមត្រូវមានបញ្ជាក់នៅលើប័ណ្ណ៖

សេចក្តីពិតនៃប័ណ្ណ ហត្ថលេខា (អាចជាហត្ថលេខាសង្ខេប) និងតែមបិទពីលើនោះ
មិនថាជាច្បាប់ថតចម្លងនៃប័ណ្ណដែលយើងមានក្នុងដៃ ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ននៃប័ណ្ណ
ប្រភេទដី (វាពាក់ព័ន្ធដោយសារតែអ្នកចង់ដឹងថាតើការផ្ទេរអាចទៅរួចឬទេ?)
បន្ទុកនៅលើប័ណ្ណ (ការជួលរយៈពេលវែង អចលនទ្រព្យដាក់បញ្ចាំ និងសេវភាព)
ការកំណត់តំបន់ណាមួយ ឬការរឹតត្បិតផ្សេងៗទៀតនៅក្នុងតំបន់ ដែលអាចរារាំងដល់ការដាក់ពាក្យស្នើសុំការអនុញ្ញាតសាងសង់ ឬផ្ទេរកម្មសិទ្ធិទៅថ្ងៃអនាគត។
ឃ. ការអង្កេតសាកសួរ

ការអង្កេតសាកសួរ គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការពិនិត្យពិច័យក្នុងការទិញលក់ដីធ្លី។ វាអាចឲ្យអ្នកបញ្ជាក់ព័ត៌មានមួយចំនួនដែលមានចែងនៅក្នុងឯកសារ ថាជាការពិត និងមិនហួសកាលកំណត់ បញ្ជាក់ពីភាពមិនត្រឹមត្រូវមួយចំនួន និងបំពេញព័ត៌មានដែលនៅខ្វះមួយចំនួនដែលមិនត្រូវបានផ្តល់ឲ្យពីមុន។ ការអង្កេតត្រូវបានធ្វើឡើងតាមរយៈការសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរសុរិយោដី។

CMED Construction

លោក គិរី សិរីរ័ត្ន ជាទីប្រឹក្សាច្បាប់នៅ Sciaroni & Associates

អំពីអ្នកនិពន្ធ

លោក គិរី សិរីរ័ត្ន ជាទីប្រឹក្សាផ្នែកច្បាប់នៃ Sciaroni & Associates។ លោក សិរីរ័ត្ន ជាអ្នកដែលមានបទពិសោធន៍ច្រើនផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន គាត់គឺជាទីប្រឹក្សាផ្នែកច្បាប់នៃ Sciaroni and Associates ដែលជាស្ថាប័នច្បាប់អន្តរជាតិនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ គាត់ក៏ជាសមាជិតទីមួយសម្រាប់ក្រុមការងារកម្ពុជាដើម្បីចូលរួមក្នុង Willem C. Vis Moot International Commercial Arbitration នៅប្រទេសអូស្រ្តាលី។ ជាសមាជិកមួយនៅ New York State Bar សិរីរ័ត្ន មានសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់នៅ Asian Law, Global Business Law និង Sustainable International Development Law ពីសាកលវិទ្យាល័យ Washington School of Law នៃរដ្ឋ Seattle។ គាត់ចេះប្រើប្រាស់ភាសាខ្មែរ អង់គ្លេស ចិន និងថៃយ៉ាងស្ទាត់ជំនាញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]