កីឡដ្ឋានតម្លៃ១៦០ លានដុល្លារ បំពាក់កៅអីបានជាង ១ម៉ឺនកន្លែងហើយ គ្រោងបញ្ចប់ទាំងស្រុងខែឧសភា

កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគ.ជ.ប.អ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមីនា នេះថា៖ « ការបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង ១២.០០០កៅអី ហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។

លោកបន្តថា៖ «ក្នុង១ថ្ងៃៗ ការបំពាក់កៅអី សម្រេចបានប្រមាណ៨០០កៅអី ដូច្នេះ ការងារបំពាក់កៅអីអង្គុយនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១»។

ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។

គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]