កូរ៉េកំពុងផ្ដល់សំណងដល់ ៣៤៧គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១

ក្រុមហ៊ុនកូរ៉េ SPHP កំពុងសហការជាមួយនឹងរដ្ឋបាលខេត្តពោធិ៍សាត់ ដោះស្រាយប្តូរទីតាំងលំនៅដ្ឋានថ្មី និងផ្ដល់សំណងដល់ប្រជាពលរដ្ឋ ៣៤៧ គ្រួសារ ដែលរងផលប៉ះពាលពីគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១។

បើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP របស់កូរ៉េ កាលពីថ្ងៃទី២៩ ខែកញ្ញា នេះ ភាគីទាំង ២ បានសម្រេចបង្កើតក្រុមការងារពិសេសមួយដើម្បីអនុវត្តការផ្ដល់ជូនសំណងនេះ។

ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា៖ «សំណងនឹងផ្ដល់ឱ្យដល់បងប្អូនដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងទីតាំងដែលបានកំណត់ជាក់លាក់ប៉ុណ្ណោះ។ ហើយតាមការសិក្សាគឺមានសរុប ៣៤៧គ្រួសារ ស្មើនឹង១៤៣៦ នាក់»។

«ដោយឡែក សម្រាប់ទីតាំងលំនៅថ្មីដែលត្រូវផ្តល់ជូនពួកគាត់ សូមឱ្យក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ ត្រូវចុះសិក្សាសារជាថ្មីម្តងទៀត ថាតើដីនៅតំបន់នោះ អំណោយផលទៅលើដំណាំកសិកម្មដែរឬក៏អត់? » ឯកឧត្តមបានបន្ត។

លើសពីនេះ សម្រាប់ផ្ទះដែលសាងសង់ជូនប្រជាពលរដ្ឋ ឯកឧត្តមក៏ស្នើឱ្យក្រុមហ៊ុនស្ថាបនាផ្ទះគំរូមួយខ្នង ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃជាមុនសិន។

មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ នឹងមានអានុភាព៨០មេហ្គាវ៉ាត់ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនកូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។ ក្រោយបញ្ចប់ការសាងសង់ អគ្គិសនីកម្ពុជានឹងទិញថាមពលពីក្រុមហ៊ុនក្នុងតម្លៃ ០.០៧ដុល្លារ/គីឡូវ៉ាតម៉ោង។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា បច្ចុប្ប្នកម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងរួមមាន វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ តាតៃ និងវារីអគ្គិសនីសេសានក្រោម២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]