កូរ៉េខាងត្បូងបង្ហាញកញ្ចប់វិនិយោគក្រៅប្រទេស​​ ១២ ពាន់លាន​​​ដុល្លារ មុនចូល​ចរចា FTA ជាមួយ​កម្ពុជា​ខែ​ក្រោយ

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បង្ហើបផែនការផ្ដល់កញ្ចប់ជំនួយក្រៅប្រទេសប្រមាណជាង ១២ ពាន់លានដុល្លារជា​ជំនួយ​ដល់គម្រោងធំៗក្រៅប្រទេស ដែល​វិនិយោគ​ដោយ​ក្រុម​ហ៊ុ​ន​កូរ៉េ​ មុននឹងចូលកិច្ច​ចរចាពាណិជ្ជកម្មសេរីជាមួយ​កម្ពុជា​នៅខែ​កក្កដានេះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ​កូរ៉េខាងត្បូង លោក​ ហុង​ ណាមគី​ (Hong Nam-ki) បានឱ្យដឹងតាមរយៈសារព័ត៌មាន​ Business Korea កាលពីថ្ងៃទី​១៥ មិថុនា ២០២០​នេះថា​៖ «​ប្រទេសទាំងពីរបានបញ្ចប់ការសិក្សាលទ្ធភាពរួមគ្នាស្តីពីសក្តានុភាព​នៃ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែឧសភា ហើយ​ក៏ទើបតែបញ្ចប់ស្រេច​បាច់​កាលពីសប្តាហ៍មុននេះ​។»​

លោកបន្តថា៖​ «​រដ្ឋាភិបាលយើង​នឹង​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​ឲ្យ​រដ្ឋសភាជាតិ​ក្នុង​ខែនេះមុនពេលចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មសេរីទ្វេភាគីនៅខែក្រោយ។»​

មុននឹងចាប់ផ្តើមកិច្ចចរចា FTA ជាមួយកម្ពុជា នៅក្នុងកិច្ច​ប្រជុំសេដ្ឋកិច្ច លោករដ្ឋមន្ត្រី ហុង ​ក៏​បាន​បង្ហាញ​ពីវិធានការរបស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង ដើម្បីជួយដល់​ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅ​ក្រៅបរទេសនិងជួយធ្វើយ៉ាងណា​ឲ្យ​សេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពសភាព​ប្រសើរ​ឡើងវិញ។

វិធាន​ការ​នោះ​រួម​មាន ​ការ​​ផ្ដល់​ជំនួយជាង ១២ ពាន់លានដុល្លារ ដើម្បី​ជួ​យ​ដល់​ក្រុម​ហ៊ុន​កូរ៉េ ដែលបាន​វិនិយោគ​លើ​គម្រោង​ធំៗ​ក្រៅ​ប្រទេស។ ក្នុងទឹកប្រាក់នេះ រដ្ឋាភិបាលកូរ៉េមានវិធានការ៖

  • ជ្រើសយក​គម្រោង​សាងសង់​ធំៗក្រៅប្រទេស​​ចំនួន ៣០​ គម្រោង​ ហើយជួយឱ្យក្រុមហ៊ុនកូរ៉េបានចូលរួមក្នុងគម្រោងទាំងនោះ
  • ផ្ដល់ទឹក​ប្រាក់​ជាង ៣ ពាន់​លានដុល្លារ ​ជាការឧបត្ថម្ភហិរញ្ញវត្ថុ សម្រាប់យកប្រើប្រាស់ផ្សេងៗគ្នា ក្នុងនោះ៖ទីមួយ ទឹកប្រាក់​ជាង ១,២​ ពាន់​លាន​ដុល្លារ ​សម្រាប់​គម្រោង​សំណង់​ក្រៅប្រទេសទីពីរ ទឹកប្រាក់ ៣៣១ ​លាន​ដុល្លារ​សម្រាប់​មូលនិធិហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស និងទីបី ទឹកប្រាក់ ១,៤ ពាន់​លាន​ដុល្លារ​ជា​ការ​គាំទ្រផ្នែកហិរញ្ញវត្ថុពី​ក្រុម​ហ៊ុន Export-Import Bank and Korea Trade Insurance Corp
  • ផ្ដល់​ជូន​បណ្តាប្រទេសជាដៃគូផ្សេងៗ នូវ​សេវាកម្មប្រឹក្សាយោបល់ដូចជាតាមរយៈកម្មវិធីភាពជាដៃគូច្នៃនវានុវត្តន៍សេដ្ឋកិច្ច​ (Economic Innovation Partnership Program), គំរូខេអែសភីថ្មី (a new KSP model) ដើម្បីជួយប្រទេសទាំងនោះរៀបចំផែនការគម្រោងថ្មីៗរួមមានគម្រោងទីក្រុងឆ្លាតវៃផងដែរ​

បន្ថែម​ពី​នេះ​ទៅទៀត រដ្ឋាភិបាលកូរ៉េខាងត្បូង ​នឹង​ផ្តល់ប្រាក់កម្ចីប្រមាណ​ ១០​ ​ពាន់លានដុល្លារ​ ដើម្បីលើកកម្ពស់ការចូលរួមក្នុងគម្រោងថ្មីៗ។

តាមរយៈការ​ខិត​ខំប្រឹងប្រែង​នេះ រដ្ឋាភិបាល​កូរ៉េ​គ្រោង​នឹង​ជួ​យ​ដល់​ក្រុម​ហ៊ុន​ទាំងនេះ ឱ្យទទួលបាន​ការ​បញ្ជា​ទិញ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ ៣០ ពាន់​លាន​ដុល្លារ​សម្រាប់ឆ្នាំ​នេះ​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]