កូរ៉េជួយរថយន្តសង្គ្រោះបន្ទាន់ ១៥គ្រឿង ដល់កម្ពុជា ដើម្បីបំពេញតម្រូវការទូទាំងប្រទេស

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ការិយាល័យកយកា (KOICA) បានផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន១៥គ្រឿង ដល់កម្ពុជា ដើម្បីឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។

នេះបើតាមពិធីប្រគល់-ទទួលក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមជាកិត្តិយសដោយ ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ បានឱ្យដឹងថា រថយន្តសង្គ្រោះបន្ទាន់ទាំងនេះ នឹងរួមចំណែកដល់ការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលចំពោះករណីសង្គ្រោះបន្ទាន់នានាទូទាំងប្រទេស។

ឯកឧត្តមឯកអគ្គរដ្ឋទូត បាននឹងកំពុងជួយដល់មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសកម្ពុជា ដូចជាអគារពេទ្យភ្នែក អគារត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង អគារថែទាំសុខភាពមាតា និងទារក ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងសមត្ថភាពបុគ្គលិកសុខាភិបាល។

គួរបញ្ជាក់ថា ការផ្តល់ជូននេះ ស្ថិតក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េ នៃគម្រោង “ODA KOREA: Building TRUST (Transparency, Resilience, Unity and Safety Together)” តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ការិយាល័យ (KOICA) កម្ពុជា ដែលក្នុងរយៈពេល  ២០ឆ្នាំចុងក្រោយនេះ KOICAបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលជាមួយនឹងទឹកប្រាក់ចំនួន 78 លានដុល្លារ។

ក្នុងនោះថ្មីៗនេះ KOICAក៏បានជួយសង់អគារមន្ទីរពេទ្យដ៏ប្រណិតជាមួយនឹងបច្ចេកវិទ្យាខ្ពស់ និងឧបករណ៍វេជ្ជសាស្ត្រទាន់សម័យផ្សេងៗ នៅមន្ទីរពេទ្យព្រះអង្គឌួងផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]