កូរ៉េសម្រេចផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងរយៈពេល ៥ឆ្នាំ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ​ ៣លានដុល្លារ ជាផ្លូវការហើយ ដើម្បីជួយអភិរក្សសារមន្ទីរទួលស្លែង ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។

អង្ការ KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងផ្តល់ជំនួយ” និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដោយផ្តោតលើ “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់សម្រាប់ការផ្តល់សិទ្ធិអំណាចដល់យុវជន (PEACE)”  ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានឱ្យដឹងថា គោលបំណងនៃគម្រោង គឺដើម្បីចូលរួមចំណែក៖

  • ទី១) ការផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ។
  • ទី២) ការលើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយតម្លៃ នៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា។
  • ទី៣) ការផ្សព្វផ្សាយការយល់ដឹងអំពី បូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍; និង
  • ទី៤) ការកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។

លោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា គម្រោងជំនួយនេះ ជានិមិត្តរូបនៃការចែករំលែកទុក្ខសោក និងការចែករំលែកបន្ទុករួមគ្នារវាងប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ។

លោកស្រី បានបន្តថា យើងមានគោលបំណងកាត់បន្ថយទុក្ខសោក និងការឈឺចាប់របស់កម្ពុជា តាមរយៈគម្រោងនេះ ហើយវាដើរតួជាមូលដ្ឋានគ្រឹះក្នុងការអប់រំមនុស្សជំនាន់ក្រោយអំពីអតីតកាលដ៏សោកសៅរបស់កម្ពុជា ដើម្បីការពា​រ​ប្រទេសពីសោកនាដកម្មស្រដៀងគ្នានាពេលអនាគត។

បន្ថែមពីនេះ គម្រោងដំណាក់កាលទី២ នេះ គឺបន្ថែមការអនុវត្តគម្រោងរយៈពេលមួយឆ្នាំថែមទៀត រួមទាំងបន្ថែមថវិកាចំនួន ១លានដុល្លារ បន្ថែមទៅលើសំណើស្នើសុំគម្រោងដំបូងតែ ២លានលានដុល្លារប៉ុណ្ណោះ និងការអនុវត្តគម្រោងតែ ៤ឆ្នាំ ដោយផ្អែកលើភាពជោគជ័យនៃដំណាក់កាលទី១។

គួរបញ្ជាក់ថា នៅដំណាក់កាលទី១ នៃការអនុវត្តគម្រោងខាងលើ បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជាង ៧៤៥ ៤៩៤ទំព័រត្រូវបានរក្សាទុក  ហើយជិតកន្លះលានត្រូវបានបំប្លែងជាឌីជីថល ដើម្បីលើកកម្ពស់ការចូលប្រើប្រាស់ជាសកលចំពោះបេតិកភណ្ឌឯកសារ។

ឥឡូវនេះកំណត់ត្រាទាំងនេះ អាចចូលប្រើបានតាមរយៈគេហទំព័រពីរភាសា ជាភាសាខ្មែរ និងងភាសាអង់គ្លេស។

ទន្ទឹមនឹងនេះ គម្រោងនេះក៏បានផ្តល់ជំនួយបច្ចេកទេសសំខាន់ៗដល់បុគ្គលិកសារមន្ទីរ រួមចំណែកដល់ការទទួលស្គាល់របស់សារមន្ទីរ ដោយនៅខែកញ្ញា ឆ្នាំ២០២០ សារមន្ទីរទួលស្លែងក៏បានទទួលរង្វាន់ជ័យលាភីរបស់រដ្ឋាភិបាលកូរ៉េ Jikji UNESCO Memory of the World prize ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]