កំណត់ហេតុព័ត៌មានរបស់សាលារាជធានីភ្នំពេញ៖ មិនា – មេសា ២០១៨

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពផ្លូវដែក ដែលត្រូវស្ថាបនាជាផ្លូវបេតុងវិញ ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវទំនប់៧០ នៅថ្ងៃព្រហស្បតិ៍ទី០១ ខែមីនា ឆ្នាំ២០១៨។ ក្នុងនោះផងដែរក្រុមការងារក៏បានធ្វើការសិក្សាលើផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងតំបន់នោះ។

បន្ទាប់ពីសាងសង់ស្ថានីយ៍បូមទឹកទួលគោកទី១រួចមក នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចាក់បំពេញខ្សាច់ ដើម្បីចូលគ្រឿងចក្រកាយស្តារភក់ សំរាម និងចូលគ្រឿងចក្របុកបេតុងជញ្ជាំងអាងស្តុកទួលគោកទី១ត្រឡោកបែក ក្នុងខណ្ឌទួលគោក ។

នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលស្ថានីយ៍បូមទឹកនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨៨០០ម៉ែត្រគូបក្នុង១ម៉ោង ដើម្បីទប់ស្កាត់ជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ។ ការដ្ឋាននេះគ្រោងនឹងបញ្ចប់នៅពេលរដូវវស្សាចូលមកដល់។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានជីកស្តារប្រឡាយជើងឯក ចាប់ពីផ្លូវជាតិលេខ៣ ដល់បឹងជើងឯក។ ប្រឡាយនេះ មានប្រវែង ១៣.៥គម ទទឹង ១២ម មានតួនាទីដោះស្រាយបញ្ហាទឹកជំនន់ផង និងស្រោចស្រពផង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ។

ក្រុមការងារពី រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការលាងសម្អាតកាកសំនល់ពីប្រព័ន្ធបង្ហូរទឹកតាមបណ្តោយមហាវិថីជាច្រើននៅទីក្រុងភ្នំពេញ។ ការលាងសម្អាតនេះនឹងត្រូវបានធ្វើឡើងជាប្រចាំដើម្បីរក្សានូវសោភ័ណភាពនៃទីក្រុង។

បង្គោលលើងបំភ្លឺផ្លូវចំនួន ៤៤០បង្គោលត្រូវបានដាក់ឡើង នៅមហាវិថីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ ដើម្បីសម្រួលការធ្វើដំណើរពេលយប់។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ការដ្ឋានស្ពានថ្មើរជើងនាងគង្ហីង ត្រូវបានស្ទូចតម្លើងគ្រោងដែកតួស្ពាន ប្រវែង ៣៤ម កាត់ទទឹងខាងលើវិថី ឆេកូ ឬផ្លូវលេខ ១៦៩។ យោងតាមផែនការដំបូង ការដ្ឋានស្ពានថ្មើរជើងនេះនឹងរួចរាល់នៅចុងខែមេសានេះ ប៉ុន្តែបើផ្អែកទៅលើភាពជាក់ស្តែង ការដ្ឋាននៅមិនទាន់ចប់នៅឡើយទេ និងអាចចប់នៅពេលឆាប់ៗនេះ។

ការដ្ឋានសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រោយចង្វារ បណ្តោយ ៥០១ ម៉ែត្រ និង ទទឹង ១២ ម៉ែត្ររូវបានដំឡើងគ្រោងស្ពានបញ្ចប់នៅខែឧសភានេះ ដើម្បីជាការសម្រួលចរាចរណ៏ម្តូំស្ពានជ្រោយចង្វារ ខណពេលដែលស្ពានមិត្តភាព កម្ពុជា-ជប៉ុន ស្ថិតក្រោមការដាក់ជួសជុលឡើងវីញ។

រដ្ឋបាលរាជធានីភ្នំពេញ បានជីកប្រឡាយមួយទៀតដើម្បីដោះស្រាយបញ្ហាទឹកជំនន់ក្នុងតំបន់ទួលពង្រ សង្កាត់ពោធ៏សែនជ័យ។ ប្រឡាយថ្មីមួយនេះមានបណ្តោយ ៥,៥១០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ចាប់ពីរោងចក្រ ទង់រ៉ា (Tongra) រហូតដល់ផ្លូវទួលពង្រ។ ប្រឡាយនេះនឹងក្លាយជាដំណោះស្រាយមួយផ្នែកលើបញ្ហាទឹកជំនន់ក្នុងតំបន់ជាច្រើនដូចជា វត្តជម្ពូវ័ន្ត សាលាក្ដីខ្មែរក្រហម និង ចោមចៅផងដែរ។

កំណាត់ផ្លូវជាតិលេខ៤ ដែលស្ថិតនៅមុខ សាលាក្ដីខ្មែរក្រហមកំពុងពង្រីកដើម្បី សំរួលដល់ចរាចរនៅតំបន់នោះ។ ការពង្រីកនេះគឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដែលគ្រោងនឹងពង្រីកផ្លូវជាតិលេខ៤ទាំងមូលដែលតភ្ចាប់ពីភ្នំពេញទៅកាន់កំពង់ផែនៃខេត្តព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]