ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កំណាត់ផ្លូវជាតលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២ មីនា នេះ បន្ទាប់ពីសាងសង់បញ្ចប់ និងដាក់ឱ្យប្រើប្រាស់សាកល្បងតាំងពីខែកក្កដា ឆ្នាំ២០២១។
ពិធីសម្ពោធត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដា ឆ្នាំ២០២១។
ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះត្រូវបានបែងចែកចេញជា២កំណាត់ រួមមាន៖
កំណាត់ទី១៖ មានប្រវែង ៦៩គម ចាប់ពីចោមចៅដល់បែកគូស បានពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ មាន ៤គន្លង ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ។ កំណាត់នេះមានការសាងសង់ស្ពានថ្មីចំនួន ១១កន្លែងប្រវែងសរុប ៤៤៣ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែងប្រវែងសរុប៣០ម៉ែត្រ។
កំណាត់ទី២៖ មានប្រវែង ៦៤គម ចាប់ពីបែកគូសដល់ក្រុងកំពត បានពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ មាន ២គន្លង ក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រ។
គម្រោងក៏បានសាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង ការបំពាក់បរិក្ខារផ្លូវថ្នល់ កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន ១០កន្លែង និងស្ពានថ្មើរជើងរំលងផ្លូវចំនួន២កន្លែងផងដែរ។
កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូន ទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត់ កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។
ក្រៅពីផ្លូវជាតិលេខ ៣ រដ្ឋាភិបាលក៏នឹងបើកការដ្ឋានសាងសង់ និងពង្រីកផ្លូវជាតិលេខ ៣១ ៣៣ និង៤១ ក្នុងពេលឆាប់ៗនេះផងដែរ។