កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៧ កុម្ភៈ នេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ ជាផ្លូវការហើយ។
ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
កំណាត់ផ្លូវនេះ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែង ៩៣,៥៦ គីឡូម៉ែត្រ ទទឹងតួផ្លូ ១១ ម៉ែត្រ ចែកជា ២ គន្លង សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិនជាង ៣៣ លានដុល្លារអាមេរិក។
កំណាត់ផ្លូវនេះត្រូវបានសាងសង់លើកកម្រិតគុណភាពឡើងវិញដោយក្រាលបេតុងកៅស៊ូ (AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើងនៃចំនួនចរាចរណ៍រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
គម្រោងចាប់ផ្តើមការដ្ឋានសាងសង់កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូឆ្នាំ២០១៨ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
ផ្លូវជាតិលេខ៧គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយតភ្ជាប់ពីរាជធានីភ្នំពេញឆ្លង កាត់ខេត្តសំខាន់ៗដូចជា៖ ខេត្តកំពង់ ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងនិងឆ្ពោះ ទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជាស្ថិតនៅភូមិភាគឦសាន៊
ជាងនេះទៀតខ្សែផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េយលេខ១១(AH11) ដែលតភ្ជាប់ពីទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិនឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញនិងឆ្ពោះទៅកំពង់ ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា ។