កំណើនប្រជាជន សេដ្ឋកិច្ច និងការរស់នៅបែបទាន់សម័យ នឹងជំរុញតម្រូវការខុនដូនៅកម្ពុជា

ទីផ្សារខុនដូនៅកម្ពុជា ដែលបច្ចុប្បន្ន ផ្អែកខ្លាំងទៅលើជនបរទេស នឹងទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកជាងមុន បើអ្នកអភិវឌ្ឍផ្លាស់ប្ដូរតម្លៃ និងរបៀបសាងសង់ ស្របពេលដែលចំនួនប្រជាជនកើនឡើង ហើយនិន្នាការរស់នៅក្នុងលំនៅឋានបែបទំនើបក៏កំពុងពេញនិយម។

លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លើកឡើងថា អ្នកទិញក្នុងស្រុក ចាប់ផ្តើមងាកមកគាំទ្រទីផ្សារខុនដូ បើទោះបីជាទីផ្សារខុនដូ ពឹងផ្អែកលើជនបរទេសក៏ដោយ។

លោក លើកឡើងថា និន្នាការនេះ គឺគាំទ្រ ដោយកត្តាចរាចរណ៍ក្នុងទីក្រុង និងកត្តាគ្រួសារបង្កើតថ្មីដែលចង់រស់នៅក្នុងទីក្រុង ជិតកន្លែងធ្វើការ និងការប្រកបជំនួញ។

តាមរយៈនេះ ទីផ្សារខុនដូ នៅមានឱកាសរីកនៅកម្ពុជា ប៉ុន្តែអ្នកអភិវឌ្ឍត្រូវចេះចាប់យកឱកាស ដោយសាងសង់ខុនដូឱ្យស្របតាមតម្រូវការក្នុងស្រុកទាំងទំហំ និងតម្លៃ ជាជាងរង់ចាំវិនិយោគិនពីក្រៅប្រទេសដែលមិនដឹងថាពេលណា។

បច្ចុប្បន្នចំណែកក្នុងស្រុកលើទីផ្សារខុនដូ គឺនៅមានកម្រិតទាបនៅឡើយ ដែលជាការបង្ហាញថា ទីផ្សារនេះនៅមានចន្លោះធំធាត់ជាងនេះ បើធ្វើទីផ្សារបានត្រឹមត្រូវ ហើយស្របនឹងនិន្នាការជាក់ស្ដែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]