កំណើន ១៤ភាគរយ នៃវិស័យសំណង់គឺគាំទ្រដោយសំណង់លំនៅដ្ឋានជាង ៨០ភាគរយ

ការកើនឡើងនៃគម្រោងវិស័យសំណង់ក្នុងឆមាសទី១នៃឆ្នាំ ២០១៨ គឺគាំទ្រដោយសំណង់លំនៅដ្ឋានប្រមាណជាង ៨០ ភាគរយ នៃគម្រោងសាងសង់សរុប នេះបើយោមតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ២០១៨ គម្រោងវិស័យសំណង់មានចំនួនសរុបប្រមាណជា ១៧៤២ គម្រោង គឺមានការកើនឡើងរហូតដល់ទៅ ១៤ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផងដែរ សំណង់លំនៅដ្ឋានរួមចំណែកចំនួន ៨៥,២៥ ភាគរយ សំណង់ពាណិជ្ជកម្ម ៨,០៩ភាគរយ សំណង់ទេសចរណ៍ ២,៩៣ភាគរយ សំណង់សាធារណៈ ១,៩៥ភាគរយ និងសំណង់ឧស្សាហកម្ម ១,៧៨ភាគរយ នៃសំណង់ទាំងអស់។

របាយការណ៍ខាងលើបានឲ្យដឹងថា កក្តាដែលជំរុញឲ្យមានការកើនឡើងយ៉ាងខ្លាំងសំរាប់សំណង់លំនៅដ្ឋានគឺដោយសារគម្រោងថ្មីៗបានផ្តោតសំខាន់ទៅលើសំណង់ដែលមានតម្លៃសមរម្យ និងទាបជាងមុនក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនមានចំណូលមធ្យមនិងទាប។
សូមបញ្ជាក់ផងដែរថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋាន របស់អ្នកមានចំណូលទាបនិងមធ្យម ព្រោះថាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជិត ៩,៨លាននាក់កំពុងប្រឈមនិងបញ្ហាគ្មានលំនៅដ្ឋានសមរម្យរស់នៅ។
បើតាមការប្រកាសថ្មីៗនេះរបស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលទ្រព្យ B&BM Development Co., Ltd. បាន បើកលក់ជាផ្លូវការនូវគម្រោងលំនៅដ្ឋានតម្លៃសមរម្យសម្រាប់អ្នកមានប្រាក់ចំណូលទាប និង មធ្យមចំនួនសរុបជាង ៥០០០ខ្នង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]