កំពូលអ្នកអភិវឌ្ឍ OCIC សហការជាមួយម៉ាឡេស៊ី ជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា

កំពូលអ្នកអភិវឌ្ឍដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន (OCIC) និងសមាគមលក់រាយម៉ាឡេស៊ី (MRCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាបន្ថែមទៀត ដើម្បីជំរុញខ្សែសង្វាក់អាជីវកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់ OCIC នៅថ្ងៃទី៥ កញ្ញា កិច្ចសហប្រតិបត្តិការនេះនឹងជួយពង្រីកអាជីវកម្មរបស់ភាគីទាំងពីរ រួមមាន មជ្ឈមណ្ឌលផ្សារទំនើប អាកាសចរណ៍ ការអភិវឌ្ឍន៍ទីក្រុងរណប ការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ និងការផ្គត់ផ្គង់សំណង់ សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ កសិកម្ម ការលំហែ និងវប្បធម៌ វេជ្ជសាស្ត្រ កាសែត និងបោះពុម្ព។

ក្នុងឱកាសចុះអនុស្សរណៈយោគយល់គ្នានេះ OCIC បាននាំយកប្រតិភូ MRCA ចំនួន 65 នាក់ទៅកាន់អង្គភាពអាជីវកម្មលក់រាយដ៏គួរឱ្យទាក់ទាញជាច្រើនរបស់ OCIC រួមមាន The Olympia Mall និង The Promenade Des Champs Élysées។

លោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management Co., មានប្រសាសន៍ថា “ក្រុមហ៊ុនOCIC ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ សហគមន៍ធុរកិច្ចម៉ាឡេស៊ីមកកាន់កម្ពុជា ព្រោះយើងមានសុទិដ្ឋិនិយមថា កំណើនពាណិជ្ជកម្មដ៏រឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងហេតុផលជាច្រើនផ្សេងទៀត ដែលនឹងបន្តជួយជំរុញនិងពង្រីកកិច្ចសហការទេ្វភាគីនេះ ឱ្យកាន់តែមានភាពប្រសើរនិងរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័ស”

ប្រតិភូ MRCA ក៏បានស្វែងយល់ពីផ្នែកនៃភាពជាដៃគូនៅក្នុងគម្រោងផ្សេងៗទៀតរបស់ OCIC ក្រៅពីអង្គភាពអាជីវកម្មលក់រាយរបស់ខ្លួនផងដែរ។ ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​មាន​គោល​បំណង​បង្កើត​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ដែល​មាន​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​អង្គភាពទាំង​ពីរផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]