ក្នុងត្រីមាសទី១ រដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីចំនួន $៧៨លាន

ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួន ៧៨លានដុល្លារ សមមូលនឹង ៥៩,១១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២០០០ លានអេសដេអ៊ែ)។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងយ៉ាងដូច្នេះ ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី០២ ខែមិថុនានេះថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យមប្រមាណ ៥០ភាគរយ។​

ក្រសួងបន្តឡើងថា៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព​នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។​

បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ រដ្ឋបានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបមាន​ចំនួន ២៨,៥លានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។​

ទន្ទឹមនឹងនេះ រដ្ឋបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក ប្រមាណ ១៧៥លានដុល្លារ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥៣% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤៧%។​

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ សន្និធិបំណុលសាធារណៈរបស់កម្ពុជាកើនដល់១២,១៨ពាន់លានដុល្លារ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ ១២,០៦ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង១% ឬ១១៨ លានដុល្លារ ជាបំណុលសាធារណៈក្នុងស្រុក។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]