ក្បាលផ្លូវចូលមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចតភ្ជាប់ផ្លូវ ២៧១ ត្រូវបានពង្រីករួចរាល់

មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហផ្លូវតូច នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ត្រូវបានពង្រីកឱ្យធំតាមទំហំពេញលេញរួចរាល់ហើយ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់។

កន្លងមកការដោះស្រាយ ផលប៉ះពាល់ទៅលើលំនៅឋានប្រជាពលរដ្ឋ ធ្វើឱ្យដំណើរការពង្រីកផ្លូវ អូសបន្លាយពេល។ ក៏ប៉ុន្តែនាពេលនេះ ប្រជាពលរដ្ឋបានព្រមព្រៀង និងទទួលយកការដោះស្រាយ រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការលំហផ្លូវតូច នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវ បានពង្រីកឱ្យធំតាមទំហំពេញលេញតែម្តង។

កាលពីមុនច្រកចូលមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់មានទំហំតែ ២០ម៉ែត្រ ដែលមានលក្ខណៈតូចចង្អៀតពិបាកធ្វើដំណើរប្រឈមការ កកស្ទះចរាចរណ៍ជាប្រចាំ។ បន្ទាប់ពីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋចប់សព្វគ្រប់ ពេលនេះ ក្រុមហ៊ុន ក៏បានធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចិញ្ចើម១៥ម៉ែត្រ រួចរាល់។ ផ្លូវក៏បានរីកកាន់តែធំ ហើយបងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើដំណើរឆ្លងកាត់ បានងាយស្រួលជាងមុនច្រើន។

គួរបញ្ជាក់ផងដែរថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ ត្រូវបានបើកសម្ពោធកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ក្រោមអធីបតីសម្តេចតេជោ ហ៊ុន សែន។ មហាវិធីដ៏ធំនេះ មានប្រវែងសរុប ៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ ៣០ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ ដែលស្ថាបនា ដោយក្រុមហ៊ុន ING Holding Co., Ltd ចំណាយប្រាក់ ៧៦ លានដុល្លារអាមេរិក។ (អានបន្ថែម)

មហាវិថីនេះ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ ផ្លូវយុទ្ធសាស្ត្រនេះ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចទីផ្សារ បានយ៉ាងល្អប្រសើរ ខណៈដែល ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបដ៏ធំរបស់ជប៉ុន AEON MALL Co., Ltd បានសម្រេចប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនលើមហាវិធីនេះផងដែរ៕​​​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]