ក្រសួងការងារបង្កើតក្រុមប្រឹក្សាលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពក្នុងវិស័យ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១៦ កក្កដាបានសម្រេចអនុម័តបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់នៅកម្ពុជា។

យោងតាមសេចក្តីសម្រេច ០១០/១៨ គ.ជ.ស.ក ចុះថ្ងៃទី ១៦ កក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមប្រឹក្សាពិគ្រោះយោបល់នេះ មានតំណាងភាគីរដ្ឋាភិបាលចំនួន ១៣ រូប តំណាងភាគីសហជីព៦រូប តំណាងអង្គការក្រៅរដ្ឋាភិបាល៩រូប និងតំណាងភាគីនិយោជក ៦រូប។

តួនាទីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់នេះ ជាអ្នកសម្របសម្រួល តាមដានលើកិច្ចសហប្រតិបត្តិការ និងផ្តល់យោបល់ពីបញ្ហាសុខភាព សុវត្ថិភាពការងារក្នុងវិស័យសំណង់ ជាពិសេសសម្រាប់កម្មករសំណង់ដែលធ្វើការក្នុងការដ្ឋានដោយផ្ទាល់។

លោក មាស ព្រឹក្សា ដែលជាតំណាងអនុប្រធានរបស់សមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា ៖ “ការបង្កើតក្រុមប្រឹក្សានេះ ជារឿងមួយដែលល្អ ដែលជាការជួយបង្កើននូវសុវត្ថិភាពការងារសម្រាប់កម្មករដែលធ្វើការនៅការដ្ឋានផ្ទាល់”។ បច្ចុប្បន្ន សម្រាប់ក្រុមហ៊ុនសាងសង់ភាគច្រើនដែលមានចុះបញ្ជីការត្រឹមត្រូវតែងតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពកម្មករ និងមានរចនាសម្ព័ន្ធត្រឹមត្រូវក្នុងការគ្រប់គ្រងសុវត្ថិភាព ប៉ុន្តែជាការបារម្មណ៍ចំពោះមុខ គឺបញ្ហាសុវត្ថិភាពចំពោះកម្មករដែលធ្វើការក្រោមអ្នកម៉ៅការតូចៗដែលទទួលការពីម្ចាស់គម្រោងផ្ទាល់ តែងតែកេងចំណេញមិនចំណាយបន្ថែមចំពោះសុវត្ថិភាព និងមិនយកចិត្តទុកដាក់ស្តង់ដារសុខភាពកម្មកររបស់ខ្លួន។ ជាវិធានការ ក្រសួងឬសមត្ថកិច្ចពាក់ព័ន្ធ គួរពិនិត្យមើលបន្ថែមការអនុញ្ញាតសាងសង់ដល់ម្ចាស់គម្រោងជាមួយក្រុមហ៊ុនសាងសង់ដែលមានការចុះបញ្ជីការត្រឹមត្រូវ ដែលការ្យនេះមិនត្រឹមតែទទួលបានប្រយោជន៍បញ្ហាសុវត្ថិភាពកម្មករប៉ុណ្ណោះទេ តែក៏ធានាបាននូវគុណភាពសំណង់ដែលធានាដល់សុវត្ថិភាពប្រើប្រាស់ និងចំណូលពន្ធដល់រដ្ឋផងដែរ។

ទាក់ទងនឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ បច្ចុប្បន្នក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយសមាគមអ្នកសាងសង់កម្ពុជា ក៏បាននឹងកំពុង ធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ ក្រុមហ៊ុនសំណង់ ជាពិសេសកម្មករដែលធ្វើការផ្ទាល់នៅការដ្ឋាន អំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់ តាមរយៈសៀវភៅសុវត្ថិភាពសំណង់របស់ក្រសួង (អានបន្ថែម)។

ជាការពិតណាស់ ការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់នេះ គឺស្រមពេលដែលកំណើនសេដ្ឋកិច្ចកំពុងតែមានការរីកចំរើនដែលក្នុងនោះ វិស័យសំណង់ បានរួមចំណែកយ៉ាងខ្លាំងរហូតដល់ ១១,៥ ភាគរយនៃវិស័យទាំងអស់ (អានបន្ថែម) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]