ក្រសួងកំណត់លក្ខខណ្ឌ៤យ៉ាង សម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា​

ថ្មីៗនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​កំណត់នូវលក្ខខណ្ឌធំៗ៤យ៉ាង ដើម្បីបង្កើនការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក៏ដូចចង់បង្ការនូវបញ្ហាប្រឈមនានាក្នុងវិស័យទឹកស្អាតនៅកម្ពុជាផងដេរ។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួង​ឧស្សាហកម្ម នៅថ្ងៃទី២៩ វិច្ឆិកា ២០២២។

ឯកឧត្តម ស៊ឹម ស៊ីថា បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា​ ដោយជំរុញឱ្យប្រជាពលរដ្ឋ​នៅទីប្រជុំជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ១០០%នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ ពលរដ្ឋទូទាំងប្រទេសនឹងទទួលបានទឹកស្អាត ១០០%។​

ឯកឧត្តមអះអាងថា​ តាមរយៈផែនការយុទ្ធសាស្រ្តនេះ ក្រសួងឧស្សាហកម្ម ក៏បានកំណត់នូវលក្ខខណ្ឌ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា​រួមមាន៖១.ទឹកស្អាតត្រូវមានគុណភាព ២.ទឹកស្អាតត្រូវមានសុវត្ថិភាព ៣.ទឹកស្អាតត្រូវមាននិរន្តរភាព និង៤.ទឹកស្អាតត្រូវតែមានថ្លៃសមរម្យ។

គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋប្រមាណជា ៣៤% ​នៃប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់​។ ដូច្នេះដើម្បីជំរុញប្រសិទ្ធភាពលក្ខខណ្ឌទាំង ៤យ៉ាងខាងលើ  រដា្ឋភិបាលក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងតាមជនបទ ដោយផ្តល់អាជ្ញាបណ្ណផ្គត់ផ្កង់ទឹកស្អាត សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាត (សិទ្ធិ និងកាតព្វកិច្ចរបស់ប្រតិបត្តករផ្គត់ផ្គង់ទឹកស្អាត)របស់ពួកគាត់ជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]