ក្រសួងកំពុងរកយុទ្ធសាស្រ្តថ្មីដើម្បីពង្រឹងការការផ្គត់ផ្គង់ទឹកស្អាតឱ្យមាននិរន្តរភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាស្វែងរកយុទ្ធស្រាស្តថ្មី ដើម្បីគ្រប់គ្រង និងផ្ដល់សេវាប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ នេះបើតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោក ចៅ សុភៈភិបាល អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងកិច្ចការងារ ដើម្បីធានាប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់។

លោកបានបន្តថា កិច្ចប្រជុំក៏បានពិភាក្សាលើលទ្ធផលការងារបច្ចេកទេស កិច្ចការហិរញ្ញវត្ថុ ការធ្វើសវនកម្មគម្រោង កិច្ចគាំពារបរិស្ថាន ការដោះស្រាយបញ្ហាប្រឈម ទិសដៅដើម្បីផ្ដល់សេវាឱ្យល្អជាងមុនទៅថ្ងៃអនាគត»។

គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ធ្វើឡើងក្រោមហិរញ្ញប្បទានឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank)។ តាមរយៈគម្រោងនេះ គឺបានជំរុញ ឱ្យក្រុមការងារអនុវត្តគម្រោង ប្រតិបត្តិតាមគោលការណ៍គ្រឹះនៃក្រមសីលធម៌ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]