ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូងគេនៅកម្ពុជា នៅឆ្នាំ២០២៣ ដើម្បីដោស្រាយវិវាទពាណិជ្ជកម្ម ធុរកិច្ច និងបង្កើនទំនុកចិត្តវិនិយោគិនទាំងក្នុងស្រុកនិងបរទេស មកបណ្តាក់ទុននៅកម្ពុជា។

ក្រសួងយុត្តិធម៌​ សហការជាមួយ ការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល និងវិស័យឯកជន។

ក្រសួងយុត្តិធម៌ អាចនឹងដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះ។ នេះជាការលើកឡើងរបស់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមសិក្ខាខាងលើនេះ។

ឧកញ៉ា​ លឹម ហេង មានប្រសាសន៍ថា៖ “ក្រោយតុលាការពាណិជ្ជកម្ម​កម្ពុជាកើតឡើងមក វានឹងបង្កើនទំនុកចិត្តពីវិនិយោគិនដែលគាត់មកវិនិយោគប្រទេសកម្ពុជា ក៏ដូចជាអ្នកវិនិយោគក្នុងស្រុក គឺថាដាក់ទុនទៅ មិនភ័យខ្លាចមានហានិភ័យ បាត់បង់ដោយជនខិលខូចណាមួយ ជាលក្ខណៈបោកប្រាស់ ព្រោះយើងមានច្បាប់ពាណិជ្ជកម្មដើម្បីការពារ”។

ឧកញ៉ា លឹម ហេង​ បន្តថា តុលាការពាណិជ្ជកម្មនេះ ក៏ជាឈ្នាន់មួយផងដែរ សម្រាប់ទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជា។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣

រដ្ឋសភា នៅព្រឹកនេះ បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអន […]