ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនបាវិតក្នុងពេល៣ខែទៀត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិតឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។

ការដាក់កំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែមេសា រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សាគម្រោង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស។

ឯកឧត្ដម សូរ វ៉ិចទ័រ ថា ក្នុងពេល ៣ខែនេះ ក្រុមហ៊ុនត្រូវពិនិត្យ កែសម្រួល ឬសិក្សាបន្ថែម លើលទ្ធផលរបស់ខ្លួន ដើម្បីចេញរបាយការណ៍ថ្មីចុងក្រោយមួយ ដែលគ្រប់ជ្រុងជ្រោយ និងមានគុណភាពជាងមុន។

តាមការសិក្សាជាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway International Group Co., Ltd ធ្លាប់បានបង្ហាញគំរូប្លង់ចំនួន៣។ (អានបន្ថែម)

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានផ្លូវល្បឿនលឿនមួយដែលកំពុងសាងសង់ភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។ ផ្លូវនេះ គ្រោងនឹងដាក់ដំណើរការសាកល្បងនៅអំឡុងខែ កក្កដា ទៅ កញ្ញាខាងមុខនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]