ក្រសួងដែនដីនឹងបើកវគ្គអប់រំអំពីច្បាប់ និងបទបញ្ជាថ្មីៗ ដល់អ្នកគូរប្លង់ និងក្រុមហ៊ុនសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកវគ្គផ្សព្វផ្សាយខ្លឹមសារច្បាប់ គោលការណ៍ បទបញ្ជា និងបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងវិស័យសំណង់ ដល់រូបវ័ន្តបុគ្គល និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងអ្នកសាងសង់ទាំងអស់ទូទាំងប្រទេស។
បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វគ្គអប់រំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ វេលាម៉ោង៨ ព្រឹក តាមប្រព័ន្ធ Zoom (Meeting ID: 814 9688 4411, Passcode: MLMUPC2022) ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
- Video Advertisement -

