ក្រសួងដែនដី ណែនាំឱ្យរៀបប្រជុំជនតាមដងទន្លេមេគង្គ និងបឹងទន្លេសាបទៅជាភូមិឋានក្សេមក្សាន្ត

 

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីផែនការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ដោយរាជរដ្ឋាភិបាល កំពុងតែជំរុញឱ្យបណ្តាខេត្តជាប់ដងទន្លេទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគម្រោងនេះឱ្យបានហ្មត់ចត់ ដើម្បីទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព ។

នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានស្នើសុំធាតុចូលពីសំណាក់ខេត្តជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា៖ ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងសមាគមទេសចរណ៍ ដើម្បីខ្លួនអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ពោលគឺរៀបចំក្រុងទៅតាមដង្ហើមសេដ្ឋកិច្ចរបស់ក្រុងនីមួយៗផងដែរ។

ពាកព័ន្ធនឹងផែនការរៀបចំកែលម្អ និងលើកម្ពស់សោភ័ណភាពក្រុង និងទីប្រជុំប្រកបដោយផាសុកភាព និងនិរន្តរភាព កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីគំនិតផ្ដួចផ្ដើមដាច់ដោយឡែកមួយក្នុងការបង្កើតសួនសាធារណៈ ដោយបង្ហាញពីគម្រោងប្រែក្លាយផ្ទៃដីទំហំជាង ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ ទៅជាសួនសាធារណៈដ៏រស់រវើក។ សកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងការជំរុញឱ្យមានការប្រកួតប្រជែងជាលក្ខណៈមិត្តភាពក្នុងចំណោមខេត្តនានា ដើម្បីធ្វើការអភិវឌ្ឍសួនសាធារណៈបន្ថែមទៀត ដែលនាំឱ្យជីវិតសហគមន៍មានភាពប្រសើរឡើង និងជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]