ក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានស្ទើរទាំងស្រុងហើយ

ក្រសួងពាក់ព័ន្ធបានដោះស្រាយផលប៉ះពាល់ជិតរួចរាល់ហើយ សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយឡែកបើគិតត្រឹមចុងខែ កក្កដា គម្រោងទាំងមូលសម្រេចការសាងសង់បានជាង ២៥% ហើយ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ៦ សីហា  មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ហើយ ដោយអាចនឹងបញ្ចប់ការងារនេះនៅខែ កញ្ញា ឆ្នាំនេះ។

លោកបន្តថា បច្ចុប្បន្នគម្រោងទាំងមូលសម្រេចបាន ២៥% ហើយ តែការលើកតួថ្នល់គឺសម្រេចបានប្រមាណ ៧០% ហើយ ។

គួរបញ្ជាក់ផងដែរថា នេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ ដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣។ ផ្លូវល្បឿនលឿនមួយខ្សែរនេះ សាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]