ក្រសួងទូរគមនាគមន៍ជំរុញកម្ពុជាអោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអចលនទ្�

ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្មីៗនេះបានជំរុញឲ្យម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្មរបស់ខ្លួនឲ្យបានច្រើនជាមុន ដើម្បីសម្របខ្លួនទៅនឹងសាកលលោកដែលកំពុងតែដើរទៅមុខយ៉ាងឆាប់រហ័ស ក្នុងនោះដែលវិស័យអចលនទ្រព្យក៏ជាវិស័យអាទិភាពមួយដែលឯកឧត្ដមបានលើកឡើង។​

សេចក្តីថ្លែងការណ៍នេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី “ការផ្លាស់ប្តូរទៅកាន់យុគ្គសម័យឌីជីថលជាមួយនឹងបច្ចេកវិទ្យា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing” ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅសណ្ឋាគារ Raffles Le Royal កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ។

ឯកឧត្ដម ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលដូចជា Internet of Things (IoT), Artificial Intelligence (AI), Big Data, និង Cloud Computing គឺជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គមក្នុងប្រទេសកម្ពុជា។ វាគឺជាអ្វីដែលមិនអាចខ្វះបានជាពិសេសក្នុងការប្រកបអាជីវកម្មនាពេលបច្ចុប្បន្នដែលក្នុងនោះវិស័យអចលនទ្រព្យក៏ជាវិស័យអាទិភាពមួយដែលមិនអាចមើលរំលងបាន។

គួរបញ្ជាក់ឲ្យបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យអចលនទ្រព្យបានដើរតួរយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើង។ ដូច្នេះការធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអចលនទ្រព្យគឺជារឿងមួយដែលចាំបាច់។

ជាមួយគ្នានេះដែរ ឯកឧត្តម បានបន្តទៀតថាចំណុចអាទិភាពចំនួន០៤ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងផ្ដោតជាសំខាន់នោះគឺ (១) រដ្ឋាភិបាលឌីជីថលនិងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (២) សេដ្ឋកិច្ចឌីជីថល (៣) ការវិនិយោគលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (FDI) និង (៤) ការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅកាន់ឌីជីថល។ ការរំលងនូវនីតិវិធី និងបច្ចេកវិទ្យាចាស់ៗ (Leapfrog) ដោយដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ គឺដើម្បីបំព្រួញពេលវេលាក្នុងការធ្វើបំលាស់ប្តូរទៅកាន់ឌីជីថលនេះ ជាពិសេសសារសំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងផ្នែកឧស្សាហកម្ម ICT។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]