ក្រសួងនឹងចុះធ្វើតេស្តសេវាទូរសព្ទតាមបុរី បើសេវាមិនល្អទេ ក្រុមហ៊ុនត្រូវដោះស្រាយបន្ទាន់

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្ដេជ្ញានឹងដោះស្រាយបញ្ហាគ្មានសេវាទូរស័ព្ទក្នុងបុរីនានាឱ្យបានឆាប់ៗនេះ ដោយនឹងចាប់ផ្ដើមចុះដាក់ឧបករណ៍ធ្វើតេស្តចាប់សេវា ហើយក្នុងករណីកន្លែងណាគ្មានសេវា នឹងបញ្ជាក្រុមហ៊ុនទូរស័ព្ទកែលម្អ និងដោះស្រាយជាបន្ទាន់។

នេះបើយោងតាម កិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំថា ឱ្យតែចូលក្នុងបុរីទូរស័ព្ទគឺគ្មានសេវា ហើយក្រុមហ៊ុនតែងតែឆ្លើយដោះសារមិនព្រមដោះស្រាយបញ្ហា។

ដូច្នេះ ក្រសួងនឹងមានវិធានការណ៍ថ្មី ចុះដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ដើម្បីឱ្យក្រុមហ៊ុនឃើញជាក់ស្ដែងថា គ្មានសេវាពិតមែន ហើយត្រូវតែកែលម្អ និងដោះស្រាយ។
ក្រៅពីដោះស្រាយបញ្ហាគ្មានសេវាក្នុងបុរី ក្រសួងក៏បានបង្ហាញផែនការចង់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក ទាំងអស់ទូទាំងប្រទេស ត្រឹមឆ្នាំ២០២៧ នេះផង។

ការពង្រីកអង់តែន នឹងអាចជួយឱ្យមានស្ថិរភាពប្រព័ន្ធសេវាសម្រាប់ពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]