ក្រសួងព្រមានមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមហេតុផលជៀសវាងការរំខាន់ដល់ដំណើរការសាងសង់ និងគ្រោះថ្នាក់ផ្សេងៗក្នុងការធ្វើដំណើរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់ដែលត្រូវបញ្ចប់ឱ្យទាន់ពេលវេលាតាមការគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ផ្សេងៗក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូលទាំងអស់មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ បើកចូលប្រើផ្លូវល្បឿនលឿន លើកលែងតែយានយន្តដែលត្រូវបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការជាចាំបាច់ ហើយមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ។

ការហាមប្រាមម្តងជាពីរដងនេះ គឺដោយសារតែការសាងសង់មិនទាន់រួចរាល់ជាស្ថាពរនៅឡើយ ម្យ៉ាងដោយសារនៅតែមានអ្នកបំពានបម្រាមនេះ ដែលបានបង្ករជាគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសថ្មីៗនេះទើបតែមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។

គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើក​ការ​ដ្ឋាន​សាង​​សង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះបានសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពាន​ថ្នល់​ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]