ក្រសួងមហាផ្ទៃ ហាមប្រជាពលរដ្ឋតាមព្រំដែន ជួលដីកសិកម្មឱ្យទៅជនបរទេស

សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានហាមប្រាមមិនឱ្យប្រជាពលរដ្ឋខ្មែរជួលដីកសិកម្មរបស់ពួកគេ នៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យទៅជនបរទេស ដើម្បីជៀសវាងបញ្ហាដីធ្លី និងការតាំងទីលំនៅខុសច្បាប់នៅកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី ស ខេង លើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា។

សម្តេចក្រឡាហោ ស ខេង ថ្លែងថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គាត់ជួលដីឱ្យគេ ព្រោះវាស្រួល ប៉ុន្តែនៅពេលជួលយូរៗទៅ ជនបរទេសថាគាត់មកនៅលើដីនេះយូរ ហើយទាមទារកម្មសិទ្ធិ។ ដូច្នេះ ដោះមិនងាយចេញទេ»។

សម្តេចក្រឡាហោម ស ខេង បន្តថា សិទ្ធជួលដីកសិកម្មនៅតាមបន្ទាត់ព្រំដែន គួរត្រូវបានសិក្សាឱ្យបានល្អិតល្អន់ ដែលនេះគឺជាការការពារបូរណភាពទឹកដី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]