ក្រសួងរឹតបណ្តឹងការអនុវត្តច្បាប់ ក្រុមអ្នកម៉ៅការសំណង់តូចៗត្រូវតែសុំច្បាប់ជាមុន

ក្រុមអ្នកម៉ៅការសំណង់តូចៗទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវតែគោរពច្បាប់ស្តីពីសំណង់ គឺត្រូវចុះបញ្ជីដូចក្រុមហ៊ុនសាងសង់ដទៃទៀតដែរ។ ក្រសួងចាប់ផ្តើមរឹតបណ្តឹងច្បាប់កាន់តែខ្លាំង ដោយអំពាវនាវឱ្យក្រុមអ្នកម៉ៅការសំណង់តូចៗទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន យោងតាមអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

“អ្នកម៉ៅការសាងសង់តូចៗលក្ខណៈឯកជន ឬគេអាចហៅបានម្យ៉ាងទៀតថា ក្រុមជាង ដែលគាត់ម៉ៅការសាងសង់ផ្ទះមួយ ឬពីរល្វែងរបស់ប្រជាពលរដ្ឋ ក៏ត្រូវរៀបចំឯកសារសុំសិទ្ធិប្រកបអាជីវកម្មសាងសង់ជាមុនសិន។ គឺថា ពួកគាត់មិនមែនក្រុមហ៊ុនសាងសង់ទេ តែពួកគាត់ត្រូវសុំសិទ្ធប្រកបអាជីវកម្មសាង់សង់ក្នុងនាមជាក្រុមជាង។ ហើយក្រសួង ក៏មានចេញវិញ្ញាបនបត្រប្រកបអាជីវកម្មឱ្យក្រុមជាងផងដែរ។”

ឯកឧត្តម សេង ឡូត បានមានប្រសាសន៍ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តមបន្តថា “ក្រសួងមិនអាចអនុញ្ញាតឱ្យអ្នកទទួលការងារសាងសង់ណាមួយ គ្មានលិខិតអនុញ្ញាតអាចប្រកបអាជីវកម្មសាងសង់បាននោះទេ ដើម្បីជៀសវាងមិនឱ្យមានឧបទ្ទវហេតុណាមួយកើតឡើងនៅថ្ងៃមុខទៀត។ ពីព្រោះថាបើពួកគាត់មិនមានលិខិតអនុញ្ញាត ក្រសួងពិបាកកំណត់ឱ្យបានច្បាស់ថា តើពួកគាត់យល់ដឹងពីបច្ចេកទេសសាងសង់ ឬមិនដឹងនោះទេ។ ម្យ៉ាងវិញទៀត អ្នកជួលក្រុមជាងឱ្យមកសាងសង់ក៏មិនច្បាស់ថាក្រុមជាងនោះអាចជួលឱ្យបាន ឬមិនបានផងដែរ។”

ឯកឧត្តមបន្ថែមថា “ដូចគ្នាដែរ អ្នកទទួលម៉ៅការសំណង់ អាចទទួលសាងសង់ពីម្ចាស់សំណង់បាន លុះត្រាតែម្ចាស់សំណង់នោះ មានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានាការអនុវត្តការងារក្នុងវិស័យសំណង់នេះ គោរពទៅតាមបទដ្ឋានទាំងច្បាប់ ទាំងបច្ចេកទេសបានត្រឹមត្រូវ។”

គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីពីសំណង់ត្រូវប្រកាសឱ្យប្រើដោយព្រះមហាក្សត្រកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ច្បាប់នេះ ដែលមាន ២២ជំពូក និង១១១មាត្រានេះ អនុម័តឡើង ក្នុងគោលបំណងដើម្បីធានាគុណភាពសំណង់ទូទៅ និងសណ្តាប់ធ្នាប់សំណង់សាធារណ នៅទូទាំងប្រទេសកម្ពុជា៕

រូបភាព: buildingtrustblog

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]