ក្រសួងរៀបចំដែនដី៖ ការស្កេន QR Code លើអចលនវត្ថុផ្អាកដំណើរការជាបណ្ដោះអាសន្ន

ក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បានប្រកាសផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់សេវាស្កេន QR Code ដែលមាននៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការផ្អាកជាបណ្ដោះអាសន្ននេះ គឺដោយសារក្រុមការងារបច្ចេកទេសកំពុងដំឡើងប្រព័ន្ធឡើងវិញ។ ក្រសួងនឹងផ្ដល់ដំណឹងសាជាថ្មី នៅពេលដែលប្រព័ន្ធបច្ចេកទេសនេះរៀបចំរួចរាល់។

គួរបញ្ជាក់ថា ប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីដើមឆ្នាំ ២០២០ មកម្លេះ។

ប្រព័ន្ធ QR Code នេះធ្វើឡើងដើម្បីឱ្យអ្នកសាធារណជនអាចស្វែងព័ត៌មានរបស់អចលនទ្រព្យបានដោយខ្លូនឯង ពោលគឺដើម្បីជៀសវាងបញ្ហាក្ដីក្ដាំពេលទិញលក់។ (អានបន្ថែម)

តាមរយៈទូរស័ព្ទស្មាតហ្វូន លោកអ្នកនឹងអាចដឹងពីព័ត៌មាននៃដី ដូចជា ថ្ងៃខែឆ្នាំធ្វើបច្ចុប្បន្នភាព ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ ម្ចាស់កម្មសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក សិទ្ធិជួលអចិន្រ្តៃយ៍ សេវភាព ការរឹបអូស និងព័ត៌មានជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]