ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីសម្រេចលើប្លង់ស្ថាបត្យកម្ម

ដើម្បីធានាបានសុវត្ថិភាពនិងភាពងាយស្រួលនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាពិសេសជនពិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានទូទាំងរាជធានី-ខេត្ត។

សេចក្តីសម្រេចខាងលើគឺបានចុះហត្ថលេខាដោយឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៨។

យោងតាមសេចក្តីសម្រេចខាងលើ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីកម្មថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពសម្រាប់អនុវត្តប្លង់ស្ថាបត្យកម្មខាងលើនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៅទៀត គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ថ្នាក់ក្រោមជាតិ ត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការងារជាប្រចាំជូនដល់គណៈកម្មាធិការថ្នាក់ជាតិផងដែរ។

សូមបញ្ជាក់ផងដែរថា សេចក្តីសម្រេចនេះខាងលើនេះ ក៏ត្រូវបានភ្ជាប់ជាមួយនូវឧបសម្ព័ន្ធនៃសេចក្តីណែនាំអំពីប្លង់ស្ថាបត្យកម្មគោលសម្រាប់ការចុះរៀបចំផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]